អេស្បាញ៖ ភ្នំភ្លើង Cumbre Vieja បានផ្ទុះឡើងនៅលើកោះកាណារីរបស់ប្រទេសអេស្ប៉ាញកាលពីថ្ងៃអាទិត្យដោយបានបញ្ចេញកំអែភ្នំភ្លើងផេះនិងផ្សែងយ៉ាងច្រើនបន្ទាប់ពីមានសកម្មភាពរញ្ជួយដីជាច្រើនថ្ងៃនិងបង្ខំឱ្យមានការជម្លៀសប្រជាជនក្នុងតំបន់ប្រហែល ៥.០០០ នាក់។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃទី២០ កញ្ញា ២០២១។

Cumbre Vieja ដែលបានផ្ទុះឡើងចុងក្រោយកាលពី ៥០ ឆ្នាំមុនបានឆ្លងកាត់ជ្រលងភ្នំមួយនៅភាគខាងត្បូងនៃកោះ La Palma ដែលមានប្រជាជនប្រហែល ៨០.០០០ នាក់។ 

រដ្ឋាភិបាលមូលដ្ឋានបាននិយាយនៅលើគណនី Twitter របស់ខ្លួនថា“ ការផ្ទុះបានចាប់ផ្តើមនៅក្នុងតំបន់ Cabeza de Vaca ក្នុងទីក្រុង El Paso” នៅម៉ោងប្រហែល ៣ រសៀល។

ទោះបីជាមិនមានអ្នកស្លាប់ និងរបួសត្រូវបានគេរាយការណ៍ក៏ដោយ ក៏ទ្រព្យសម្បត្តិមួយចំនួនព្រមទាំងព្រៃឈើ និងវាលស្មៅត្រូវបានបំផ្លាញដោយសារលំហូរកម្អែលភ្នំភ្លើង ដែលកំពុងឆ្ពោះទៅសមុទ្រនៅឆ្នេរសមុទ្រភាគនិរតីនៃកោះនេះ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ