ឥណ្ឌា៖ យ៉ាងហោចណាស់កម្មករសំណង់ចំនួន ៤០នាក់បានជាប់នៅក្រោមដី បន្ទាប់ពីផ្លូវរូងក្រោម ដីដែលពួកគេកំពុងសាងសង់បានបាក់រលំនៅភាគខាងជើងប្រទេសឥណ្ឌា ដោយមានក្រុមអ្នកជួយ សង្គ្រោះកំពុងជួយនៅក្រោមគំនរកំទេចកំទី។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNAនៅថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០២៣។

ការបាក់រលំបានកើតឡើងនៅព្រឹកថ្ងៃអាទិត្យ នៅក្នុងរដ្ឋហិម៉ាឡៃយ៉ាន នៃរដ្ឋ Uttarakhand នៅពេលដែល កម្មករមួយក្រុម កំពុងរើចេញ ហើយកម្មករជំនួសកំពុងចូល។លោក Durgesh Rathodi មន្ត្រីឆ្លើយតបគ្រោះមហន្តរាយរដ្ឋបានប្រាប់ AFP ពីគេហទំព័រថា ប្រហែល ២០០ ម៉ែត្រនៃផ្លូវរូងក្រោមដីបានដួលរលំ។

សូមបញ្ជាក់ថា កម្មករប្រហែល ៤០ទៅ ៤១ នាក់ត្រូវបានជាប់នៅខាងក្នុង ផ្លូវរូងក្រោមដីប្រវែង ៤.៥ គីឡូម៉ែត្រ កំពុងត្រូវបានសាងសង់រវាង Silkyara និង Dandalgaon ដើម្បីភ្ជាប់ទីសក្ការបូជាហិណ្ឌូដ៏ពិសិដ្ឋ បំផុតចំនួនពីរគឺ Uttarkashi និង Yamnotri ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ