បរទេស៖ ក្រុមមន្ត្រីនៅកន្លែងកើតហេតុ បានបញ្ជាក់ឱ្យដឹងថា ក្រុមបាតុករដែលនាំគ្នាគប់ដុំថ្មតាមដងផ្លូវ បានប៉ះទង្គិចគ្នាជាមួយមន្ត្រីនគរបាលនៅតាមទីក្រុងមួយចំនួន នៅក្នុងប្រទេសកេនយ៉ា កាលពីថ្ងៃពុធ​​ម្សិលមិញ ហើយនេះគឺជាការតវ៉ាជុំទី២ ក្នុងរយៈពេលតិចជាងមួយសប្តាហ៍ ដើម្បីប្រឆាំងនឹងកា​រដំឡើងពន្ធ ។

សូមជម្រាបជូនថា ការប៉ះទង្គិចគ្នាខ្លាំងបំផុតមួយចំនួន បានកើតឡើងនៅលើផ្លូវល្បឿ​នលឿ​នដែល​តភ្ជា​ប់ពីរដ្ឋធានីណៃរ៉ូប៊ី ទៅកាន់អាកាសយានដ្ឋានអន្តរជាតិរបស់ខ្លួន ។បន្ថែមពីនេះ មន្ត្រីនគរ​បាលសុំ​មិនបញ្ចេញឈ្មោះម្នាក់ ដែលកំពុងតែដើរល្បាតផ្លូវល្បឿនលឿន មន្ត្រី​បានបង្ខំបាញ់សម្លាប់បា​តុករពីរ​នាក់ ខណៈពួកគេព្យា​យាមបន្ថែមភាពច​លាចលនៅក្នុ​ងចំណោមអ្នក​តវ៉ាផ្សេងទៀតដែលកំ​ពុងបន្តដំណើរទៅមុខ ។

 

សូមរំលឹកថា រដ្ឋាភិបាលកេនយ៉ា ធ្លាប់បានលើកឡើងថា ការដំឡើងពន្ធ រួមមាន ការបង្កើនពន្ធប្រេ​​ង​ទ្វេ​​ដង និងការដាក់បញ្ចូលពន្ធដើម្បីផ្តល់មូលនិធិដល់លំនៅដ្ឋានដែលមានតម្លៃសមរម្យ គឺចាំបាច់ណាស់ ក្រោ​​មគោលបំណងដើម្បីដោះស្រាយកំណើននៃការសងបំណុល និងដើម្បីផ្តល់មូលនិធិដល់​​គំនិត​ផ្តួចផ្តើ​មបង្កើតការងារ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ