(អាមេរិក) យ៉ាងហោចណាស់សាកសពចំនួន៤២នាក់ ត្រូវបានគេរកឃើ​ញនៅក្នុងរថ​យន្ត​កុង​តឺន័រមួ​យ​ដែលត្រូវបានគេបោះបង់ចោលនៅជាប់នឹងផ្លូវដែកនៅជាយក្រុង San Antonio រដ្ឋ Texas សហរដ្ឋ​អា​មេរិ​ក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ​​Reutersនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២​២។

 សង្ស័យថាជាជនយកស្រុក ដ្បិតក្រុង San Antonio ដែលស្ថិតនៅក្នុងរដ្ឋTexas មានចម្ងាយប្រហែល ២៥០ គីឡូម៉ែត្រ ពីព្រំដែនសហរដ្ឋអាមេរិកនិងម៉ិកស៊ិក។ ព្រំដែននេះ ជាចំណុចដែលជនចំ​ណា​កស្រុក សម្រុកធ្វើដំណើរមក ដើម្បីឆ្លងកាត់ ចូលទៅក្នុងសហរដ្ឋអាមេរិក។

 

លោក Marcelo Ebrard និយាយថា កុងស៊ុលរបស់ប្រទេស កំពុងធ្វើដំណើរទៅកា​ន់កន្លែងនៃការ​រកឃើញអ្នកស្លាប់ទាំងនោះ ហើយ។ មន្ត្រីនាយកដ្ឋានប៉ូលិស San Antonic កំពុងស្វែងរកអ្នក បើកបរ រថយន្តដែល បានបាត់ខ្លួនពីកន្លែងកើតហេតុ។រូបថតនៃ​ទិដ្ឋភា​ព​នៃឧបទ្ទវហេតុដែលបានបង្ហោះនៅលើ Twitter ដោយអ្នកយកព័ត៌មាន ក៏បង្ហាញពី​ស​កម្មភា​ព​រថ​យន្ត​ប៉ូលិស និងរថយន្តសង្គ្រោះបន្ទាន់ ស្ថិតនៅកន្លែងកើតហេតុផងដែរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ