ភ្នំពេញ ៖តាមរយៈហ្វេសបុកផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាបានបញ្ជាក់នៅល្ងាចថ្ងៃពុធ ទី២៤ ខែមេសានេះថា៖ "លោកសាពូនមីដាដាបានបង្ហោះសារដោយនិយាយថា ខ្ញុំនិងភរិយាបានជួយគាត់ចំនួន ៦.៧លានដុល្លារព្រមទាំងផ្ទះនិងឡាន។ ច្រើនណាស់កូនបើកូនទទួលបានមែនតើកូនយកទៅណា?។ 

តើកូនឆ្កួត ឬក៏ឡប់ ឬចង់អួតទៅអ្នកដ៏ទៃ? ជាង១០ឆ្នាំមុនពុកម៉ែបានហៅកូនទាំងពីរនិងចៅទៅលេងផ្ទះមានឯករាជ្យនិងបានផ្តល់ប្រាក់៣០ម៉ឺនដុល្លារសម្រាប់ពួកកូនទិញផ្ទះនៅ។ក្រោយមកដោយឃើញថាមារយាទកូនទាំងពីរមិនកើតពុកម៉ែបដិសេដ្ឋមិនជួយកូនទៀតទេទោះកូនបានសុំមកទៀតដើម្បីបង់រំលោះផ្ទះដែលកូនប្រាប់ថាទិញផ្ទះចំនួន៤ដែលគ្មានលុយបង់រំលោះឲ្យគេ"។

"កូនប្រុសពុកម៉ែមានចិត្តចង់ជួយកូនតែកូនមិនត្រឹមតែបំផ្លាញខ្លួនឯងទេ តែកូនចង់បំផ្លាញដល់ពុកម៉ែតាមរយះការបង្ហោះសារបែបនេះទៅវិញ។ លុយជិត៧លានដុល្លារវាច្រើនណាស់ដែលពុកគ្មានលទ្ធភាពផ្តល់ឲ្យកូននោះឡើយ"៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ