ប្រទេសមីយ៉ាន់ម៉ា ៖ របបយោធាមីយ៉ាន់ម៉ាប្រកាសពីការដោះលែងអ្នកទោសជាង៩.០០០នាក់ ក្នុងក្របខណ្ឌនៃការលើកលែងទោសនាឱកាសបុណ្យឯករាជ្យជាតិ។

របបយោធាមីយ៉ាន់ម៉ាប្រកាសនាថ្ងៃទី៤ មករា ថា ការលើកលែងទោសដល់អ្នកទោសជាង៩.០០០នាក់ ជាវិធានការប្រចាំឆ្នាំនាឱកាសបុណ្យឯករាជ្យរបស់ប្រទេស។ ក្នុងសេចក្ដីប្រកាសមួយក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ជាឈ្មោះផ្លូវការនៃរបបយោធាថ្លែងថា ខ្លួនផ្ដល់ការលើកលែងទោសដល់អ្នកទោស៩៦៥២នាក់ ដែលជាប់ឃុំឃាំងតាមពន្ធនាគារទាំងឡាយរបស់ប្រទេស ដើម្បីកំណត់ពីខួបលើកទី៧៦នៃឯករាជ្យនិងជាការគោរពដល់សន្តិភាពដែលមានក្នុងបេះដូងនិងស្មារតីរបស់មនុស្ស៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ