កូរ៉េខាងត្បូង៖ អគ្គិភ័យយ៉ាងសន្ធោសន្ធៅបានឆាបឆេះរោងចក្រអាគុយ Aricell ក្នុងទីក្រុង Hwaseong នៃប្រទេសកូរ៉េខាងត្បូង ដោយបណ្តាលឲ្យមនុស្សចំនួន២០នាក់បាត់បង់ជីវិត។តាមការចុះផ្សាយរបស់សារព័ត៌មាន Yonhap ដែលចេញផ្សាយ នៅថ្ងៃចន្ទទី២៤ខែមិថុនា ឆ្នាំ២០២៤នេះ។

អាជ្ញាធរមូលដ្ឋានជឿថា តួលេខមនុស្សស្លាប់អាចកើនឡើងបន្ថែមទៀតព្រោះ ពេលអគ្គិភ័យចាប់ផ្តើម មានកម្មករប្រមាណ១០០នាក់ កំពុងធ្វើការនៅខាងក្នុង ខណៈពេលនេះ នៅមានមនុស្សមួយចំនួន មិនទាន់រកឃើញនៅឡើយ។ទន្ទឹមនោះ មូលហេតុនៃការឆេះ ក៏មិនទាន់ត្រូវបានគេដឹងច្បាស់ដែរ ប៉ុន្តែក្រុមមន្ត្រីនិយាយថា សាក្សីឃើញផ្ទាល់ភ្នែក បានឮសំឡេងផ្ទុះខ្លាំងនៅជាន់ទី២ មុនពេលអគ្គិភ័យឆាបឆេះ។

សូមបញ្ជាក់ថា កូរ៉េខាងត្បូង គឺជាប្រទេសផលិតអាគុយដ៏ធំមួយលើពិភពលោក ខណៈបច្ចុប្បន្ននេះ អាគុយត្រូវបានប្រើប្រាស់ជាទូទៅក្នុងឧបករណ៍ជាច្រើនដូចជា កុំព្យូទ័រយួរដៃ និងរថយន្តអគ្គិសនីជាដើម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ