ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសឲ្យស្រ្តីមានផ្ទៃពោះ ដែលធ្វើការនៅសេដ្ឋកិច្ចក្នុងប្រព័ន្ធ ទទួលបានគោល នយោបាយឧបត្ថម្ភ របស់រាជរដ្ឋាភិបាលកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន ប្រកាសបែបនេះ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ។


សម្តេចតេជោ បានមានប្រសាសន៍ថា «នៅថ្ងៃនេះ ខ្ញុំសុំប្រកាសសម្រាប់ស្រ្តី ដែលធ្វើការ ក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធទាំងអស់ ដែលនៅក្រោមការគ្រប់គ្រងរបស់ ក្រសួងការងារ ត្រូវទទួលបាននូវរបបឧបត្ថម្ភ ពេលមានផ្ទៃពោះ ។ ខ្ញុំក៏កំពុងប្រាប់ឲ្យ លោក អូនព័ន្ធ មុនីរ័ត្ន ពិនិត្យលទ្ធភាព ដើម្បីតម្លើងប្រាក់ឧបត្ថម្ភ»។

សម្តេច នាយករដ្ឋមន្ដ្រី បានបន្តថា បើយើងអនុវត្តន៍បន្ថែម សម្រាប់សេដ្ឋកិច្ចក្នុងប្រព័ន្ធ ក៏វាមិនធ្វើឲ្យ សេដ្ឋកិច្ចរបស់យើង ដួលនោះដែរ តែយើងបានត្រឡប់មកវិញ នូវសុខមាលភាពរបស់ ស្ត្រីមានផ្ទៃពោះរបស់យើង ។ ដូចនេះ អ្នកមានផ្ទៃពោះ ពេលទៅពិនិត្យផ្ទៃពោះ គឺទទួលបានប្រាក់ឧបត្ថម្ភតែម្តង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ