ភ្នំពេញ៖ នៅលើហ្វេសប៊ុក នាយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបង្ហោះសារ និងរូបថត ដែលសម្តេចឆ្លៀតមុជទឹកសមុទ្រម៉ាល់ឌីវ ដែលជាតំបន់ទេសចរណ៍ដ៏ទាក់ទាញរបស់ពិភពលោក។ ភ្លាមៗ ក៏មានអ្នកលេងហ្វេសប៊ុកម្នាក់ ដាក់ឈ្មោះ «Ver To» បានចូលខុមមិនថា «មែនហើយពុក ឆ្នេរសមុទ្រយើងស្អាតជាងគេ តែអ្នកដឹកនាំស្រុកយើង ស្មោគគ្រោកជាងគេលើលោក មែនអត់ពុក»។

ឆ្លើយតបនឹងការលើកឡើងដូច្នេះ សម្តេចតេជោ ហ៊ុន សែន សរសេរថា «នេះជាសំដីមនុស្សពាល សូមនគរបាលស្វែងរកបន្ទាន់ តើវានៅឯណា?»។


សូមរំលឹកថា នៅពេលអញ្ជើញទៅដល់ប្រទេសម៉ាល់ឌីវ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ នារសៀលថ្ងៃអាទិត្យ ទី១៥ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតមុជទឹកសមុទ្រ នៅប្រទេសដែនកោះ ដែលជាកន្លែងទេសចរណ៍ដ៏ទាក់ទាញនេះ។


សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារ និងរូបថតនៅលើបណ្តាញសង្គម ដែលមានសេចក្តីថា «ឆ្លៀតមុជទឹកសមុទ្រ នៅប្រទេសម៉ាល់ឌីវ ដែលកន្លែងមុជទឹក នៅជាប់ជាមួយបន្ទប់ស្នាក់នៅ ទាំងទឹកប្រៃ និងទឹកសាប»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ