ព្រលានយន្តហោះអន្ដរជាតិថ្មីសៀមរាបអង្គរ នៅស្រុកសូទ្រនិគម គ្រោងនឹងបើកដំណើរការនៅខែ តុលា ខាងមុខ
សៀមរាប៖ ព្រលានយន្តហោះអន្ដរជាតិថ្មីសៀមរាបអង្គរ នៅស្រុកសូទ្រនិគម គ្រោងនឹងបើកដំណើ រការនៅខែ តុលា ខាងមុខ ខណៈដែលការដ្ឋានបច្ចុប្បន្ន សម្រេចបានជាង៧ ៥ភាគរយហើយ។
មន្រ្តីនៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រួមនិងថ្នាក់ដឹកនាំតាមក្រុមហ៊ុនអាកាសចរណ៍សំខាន់ៗ ត្រូវបានអញ្ជើញទៅទស្សនកិច្ចស្វែងយល់ពីដំណើរការសាងសង់ព្រលានយន្តថ្មី កាលពីពាក់កណ្ដាលខែ កុម្ភៈ។ រដ្ឋលេខាធិការប្រចាំការអាកាសចរណ៍ស៊ីវិល លោក ជា អូន ជំរុញឱ្យក្រុមហ៊ុន សហការគ្នា យ៉ាងជិតស្និទ្ធ ធ្វើការងារចាំបាច់នានា មុននឹងដំណើរការ នៅចុងខែ តុលា។
លោកបន្ដថា ទោះរងគ្រោះដោយសារវិបត្តិជំងឺកូវីដ១៩ក្ដី តែបច្ចុប្បន្ន វិស័យអាកាសចរណ៍ បានចា ប់ផ្តើមងើបឡើងវិញបន្ដិចម្ដងៗ ក្នុងនោះខេត្តសៀមរាបក៏មានកំណើនជើងហោះហើរ ច្រើនឡើង វិញដែរ។ លោករំពឹងខ្ពស់ថា អាកាសយានដ្ឋានថ្មីនេះ នឹងទាក់ទាញក្រុមហ៊ុន អាកាសចរណ៍ជាច្រើន ដែលអាចឱ្យកម្ពុជាទទួលទេសចរច្រើនលាននាក់ក្នុងមួយឆ្នាំៗ។
ការងារសាងសង់ព្រលានថ្មីបច្ចុប្បន្ននេះ សម្រេចបានជាង ៧៥ភាគរយហើយ។ នេះជាការលើក ឡើងរបស់លោក ZOU Yuhui ប្រធានក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្ដរជាតិ សៀមរាបអង្គរ ថ្លែងទៅកាន់អ្នកចូលរួមប្រមាណជិត១០០នាក់។ ក្រុមហ៊ុនចិនមួយនេះបានប្ដេជ្ញាចិត្តខ្ពស់ថា នឹងសាងសង់តាមផែនការ ដែលនឹងអាច ដំណើរការក្នុងខែ តុលា ឆ្នាំនេះ។
សូមបញ្ជាក់ថា គម្រោងសាងសង់ព្រលានយន្តហោះសៀមរាប-អង្គរ សាងសង់ក្នុងទំហំទឹកប្រាក់ ៨៨០លានដុល្លារអាម៉េរិក ចាប់ផ្តើមសាងសង់កាលពីពាក់កណ្ដាលខែ មីនា ឆ្នាំ២០២០។ ព្រលានថ្មីនេះ មានប្រវែងផ្លូវរត់ ៣ ៦០០ម៉ែត្រ ទទឹង ៤៥ម៉ែត្រ មានចំណតយន្តហោះ ៣៨ ដែលអាចទទួលអ្នកដំណើរប្រមាណ ៧លាននាក់នៅក្នុងមួយឆ្នាំ។ ព្រលាននេះ ស្ថិតក្នុងគម្រោងកិច្ចព្រមព្រៀងវិនិយោគ BOT រយៈពេល៥៥ឆ្នាំ។ ព្រលាននេះមានចម្ងាយ ប្រមាណ៥១គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប៕