ឥណ្ឌា៖ ដំបូលផ្ទះ ដើមឈើ និងបង្គោលអគ្គិសនីត្រូវបានខូចខាត នៅផ្នែកជាច្រើននៃរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា ខណៈដែលព្យុះស៊ីក្លូនដ៏ខ្លាំងក្លាបានបោកបក់ពេញមួយយប់ ហើយភ្លៀងធ្លាក់ខ្លាំងបាននឹងកំពុងបន្តវាយប្រហារឆ្នេរសមុទ្រនៅព្រឹកថ្ងៃសុក្រនេះ។ ប៉ុន្តែយ៉ាងណាម៉ិញ មិនមានអ្នករងរបួសត្រូវបានគេរាយការណ៍នៅឡើយទេ។


មនុស្សជាង ១៨០.០០០ នាក់ ត្រូវបានជម្លៀសចេញនៅក្នុងប្រទេសឥណ្ឌា និងប៉ាគីស្ថាន ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈដែលអាជ្ញាធរបានទប់ទល់នឹងព្យុះស៊ីក្លូនដែលមានឈ្មោះថា Biparjoy ដែលបានបោកបក់លើឆ្នេរសមុទ្រនៃប្រទេសទាំងពីរនេះ។


មន្ត្រីឧតុនិយមបាននិយាយថា ព្យុះស៊ីក្លូន Biparjoy ដែលមានន័យថា "គ្រោះមហន្តរាយ" នៅក្នុងភាសា Bengali បានធ្វើឱ្យដីបាក់ធ្លាក់នៅជិត Jakhau ដែលជាកំពង់ផែក្នុងរដ្ឋ Gujarat នៅជិតព្រំដែនជាមួយប្រទេសប៉ាគីស្ថាន។នាយកដ្ឋានអាកាសធាតុរបស់ប្រទេសឥណ្ឌាបានព្រមានពីភ្លៀងធ្លាក់ខ្លាំងដល់កំរិតកាន់តែខ្លាំងថែមទៀតនៅក្នុងរដ្ឋ Gujarat និងរដ្ឋ Rajasthan ដែលនៅជិតខាងរហូតដល់ថ្ងៃសុក្រ។ ចំណែកឯ នាយកដ្ឋានអាកាសធាតុរបស់ប្រទេសប៉ាគីស្ថានក៏បាននិយាយថា ភ្លៀងធ្លាក់ពីមធ្យមទៅច្រើនត្រូវបានគេរំពឹងថានឹងមាននៅក្នុងតំបន់ Hyderabad, Nooriabad និង Thatta ផងដែរ។

ជាមួយគ្នានេះដែរ លោក Mrutyunjay Mohapatra អគ្គនាយកនៃនាយកដ្ឋានឧតុនិយមឥណ្ឌាបាននិយាយកាលពីថ្ងៃសុក្រថា ព្យុះ Biparjoy បានចុះខ្សោយបន្ទាប់ពីបុកដីជាមួយនឹងល្បឿនខ្យល់ ១០៥ គីឡូម៉ែត្រ ក្នុងមួយម៉ោង (៦៥,២៤ ម៉ាយល៍ ក្នុងមួយម៉ោង) ដល់ ១១៥ គីឡូម៉ែត្រក្នុងមួយម៉ោង (១៣៦,៧ ម៉ាយល៍ក្នុងមួយម៉ោង) ។

ទូរទស្សន៍ក្នុងស្រុកបានបង្ហាញរូបភាពនៃដើមឈើដែលដួលបាក់ ប្រជាជនដែលជ្រកកោនប្រឆាំងនឹងខ្យល់បក់ខ្លាំង និងកំទេចកំទីដែលដេករេលរុះនៅលើផ្លូវបន្ទាប់ពីព្យុះស៊ីក្លូននេះ។

គួរបញ្ជាក់ថា ព្យុះ Biparjoy ត្រូវបានចាត់ថ្នាក់ជាព្យុះមួយប្រភេទ ដែលមានកម្រិតធ្ងន់ធ្ងរតិចបំផុតក៏មួយភាគប្រាំដែរ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ