ស្រីលង្កា៖ ក្រុមគ្រូបង្រៀននិងក្រុមគ្រូពេទ្យបាននាំគ្នាចេញធើ្វការតវ៉ាតាមដងផ្លូវក្នុងរដ្ឋធា នីកូឡុំបូ ប្រ​ទេ​សស្រីលង្កា ដើម្បីឱ្យរដ្ឋាភិដោះស្រាយបញ្ហាកង្វះខាតប្រេងឥន្ធនៈ និងថ្នាំសង្កូវប្រើប្រាស់ដោយសា​រ​តែ​បញ្ហាវិបត្ដិសេដ្ឋកិច្ចដ៏អាក្រក់មិនធ្លាប់មាន ចាប់តាំងពីបានទទួលឯករាជ្យកាលពីឆ្នាំ ១៩៤៨នោះ​មក។

ដោយសារតែបរិមាណប្រេងកាន់តែខ្វះខាតខ្លាំងនោះ រដ្ឋាភិបាលស្រីលង្កាបានសម្រេចផ្អាកការផ្គត់​ផ្គង់​ប្រេងទៅដល់វិស័យសាធារណៈរបស់រដ្ឋនិងឯកជនមួយចំនួនដែលចំាបាច់ ថែមទាំងបានសម្រេចកាត់​បន្ថយ​ការផ្គត់ផ្គង់​ប្រេងទៅឱ្យវិស័យសំខាន់ៗដទៃទៀតមានដូចជាខាងវិស័យ​ដឹកជញ្ជូន​និងសុខាភិបាលដោយជម្រុញឱ្យកាត់បន្ថយការប្រើប្រាស់។

 

រដ្ឋាភិបាលរបស់លោក Gotabaya Rajapaksa ហាក់ដូចជាគ្មានដំណោះស្រាយអ្វី​ក្រៅតែពីការហាម​ប្រាម និងកាត់បន្ថយការលក់ប្រេងទៅឱ្យពលរដ្ឋ ដែលក្នុងនោះវិស័យសាធារណៈសំខា​ន់ៗមួយចំនួនរួ​ម​ទាំ​ងសាលារៀន និងស្ថាប័នរដ្ឋក៏ត្រូវបានបិទទ្វារ ហើយសូម្បីតែមន្ទីរពេទ្យដែលគេចាត់ទុក​ថាជាវិស័​​យដ៏សំ​ខាន់មិនអាចខ្វះបាននោះ ។

 សូមបញ្ជាក់ថា ដំណើរការសេដ្ឋកិច្ចនៅក្នុងប្រទេសស្រីលង្កាបានធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែល​បរិមា​ណនៃការនាំចេញផលិតផលទៅក្រៅប្រទេសមានភាពតិចតួច និងមិនអាចឱ្យប្រទេសមួយនេះមា​នប្រា​ក់ដុល្លារអាម៉េរិកគ្រប់គ្រាន់ដើម្បីធើ្វការនាំចូលប្រេងឥន្ធនៈ និងរបស់របរប្រើប្រាស់ចំបាច់ពីក្រៅប្រទេ​ស​ដើម្បីបំពេញតម្រូវការពលរដ្ឋក្នុងស្រុកបានឡើយ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ