អាមេរិក៖ សហរដ្ឋអាមេរិកទំនងជានឹងប្រកាសនៅសប្តាហ៍នេះ នូវការបញ្ជាទិញប្រព័ន្ធ​ការពារ​មី​ស៊ីលពីផ្ទៃដីទៅអាកាស រយៈចម្ងាយមធ្យមដល់កម្រិតខ្ពស់ សម្រាប់អ៊ុយក្រែន ។​នេះបើតាមប្រ​ភពដែលដឹងពីបញ្ហានេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃអាទិត្យ។

 

ប្រភពបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន ក៏រំពឹងថា នឹងប្រកាសជំនួយផ្នែកស​ន្តិសុខផ្សេងទៀត​សម្រាប់​អ៊ុយ​ក្រែន រួមទាំង គ្រាប់កាំភ្លើងធំបន្ថែម និងបញ្ជរថ្មរ៉ាដា ដើម្បីដោះស្រាយតម្រូវការដែ​លបង្ហាញ​ដោយ​យោធាអ៊ុយក្រែន។ជាក់ស្តែង សព្វាវុធជាជំនួយចុងក្រោយបំផុតដែលអាមេរិកផ្តល់ឱ្យអ៊ុយក្រែន ចាប់តាំ​ងពីរុ​ស្ស៊ីបានចូលឈ្លានពានប្រទេសជិតខាងអឺរ៉ុបខាងកើតក្នុង ខែកុម្ភៈ។

 ជាមួយគ្នានេះដែរ ក្នុងខែនេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានយល់ព្រមផ្តល់ជំនួយយោ​ធាដល់​អ៊ុយក្រែនចំនួន ៧០០ លានដុល្លារ រួមទាំងប្រព័ន្ធរ៉ុក្កែតទំនើបដែលអាចវាយប្រហារដោយ​ភាព​ជា​ក់លាក់នៅគោលដៅរយៈចម្ងាយឆ្ងាយ។ក្រុមមន្ត្រីបាននិយាយថា គ្រាប់រំសេវ រ៉ាដាប្រឆាំងការ​បាញ់កាំជ្រួច រ៉ាដាឃ្លាំមើលអាកាសមួយចំនួន កាំជ្រួចប្រឆាំងរថក្រោះ Javelin ក៏ដូចជាអាវុធប្រឆាំង​រថ​ពាសដែក ក៏ជាផ្នែកនៃកញ្ចប់នោះផងដែរ។

 

គួរបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងមួយទៀត ដើម្បីលក់យន្តហោះគ្មានមនុស្សបើកធុនធំចំនួន ៤គ្រឿង ទៅឱ្យអ៊ុយក្រែន ត្រូវបានផ្អាកនៅដើមខែនេះ ចំពេលមានការព្រួយបារម្ភថា រ៉ាដា និងឧបករណ៍ឃ្លាំ​មើ​លរបស់ពួក​គេអាចបង្កើតហានិភ័យសន្តិសុខសម្រាប់សហរដ្ឋអាមេរិក ប្រសិនបើ​វាបា​នធ្លាក់​ទៅក្នុងដៃរុស្ស៊ី។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ