ភ្នំពេញ៖ក្រសួងទេសចរណ៍បានចេញសេចក្តីប្រកាសស្តីពីការការបើកទទួលទេសចរណ៍វ៉ាក់សាំងលើខេត្តចំនួន៣ ដែលមានដូចជាខេត្តព្រះសីហនុ ខេត្តកោះកុង និងហើយនៅខែមករា ក្រសួងនឹងបើកខេត្តសៀមរាប ។នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួង នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ។

ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា ការបើកទទួលទេសចរណ៍វ៉ាក់សាំងនេះ គឺចាប់ផ្ដើមដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតំបន់វិស្សមកាលតារាសាគរ នៃស្រុកបទុមសាគរ ខេត្តកោះកុង។ បន្ទាប់មក នឹងបន្តបើកទទួលនៅខេត្តសៀមរាប នាខែមករា ឆ្នាំ២០២២ ខាងមុខ ក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅនិងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាពរយៈពេល៥ថ្ងៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារឡើយ។

 ភ្ញៀវទេសចរណ៍ត្រូវសត្រូវអនុវត្តតាមលក្ខខណ្ឌនៃកម្មវិធីបើកដោយស្នើសុំលិខិតអនុញ្ញាតចូលកម្ពុជា ភ្ជាប់ជាមួយនឹងនិតិវធី នៃការស្នើសុំទិដ្ឋាការដែលមានស្រាប់ក្នុងនោះតម្រូវឱ្យមាន៖

-វិញ្ញាបនបត្របញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ១៩គ្រប់ដូស

-កន្លែងដែលបានកក់ទុក និងបង់ថ្លៃសេវាក្នុងតំបន់ទេសចរណ៍សុវត្ថិភាព

-លិខិតធានារ៉ាប់រងសុត្ថិភាព សម្រាប់ការធ្វើដំណើរមកកម្ពុជា រួមបញ្ជូលការធានាររ៉ាប់រងសម្រាប់ការព្យាបាលកូវីដ១៩ ជាយថាហេតុនិងសំណងលើការលុបចោលការកក់សេវាទេសចរណ៍នានានៅកម្ពុជា 

-សំបុត្រយន្តហោះ

-វិញ្ញាបនបត្របញ្ជាក់ថាគ្មានកូវីដ១៩ ចេញក្នុងរយៈពេល៧២ម៉ោងនៃជើងហោះហើរ។

-ព័ត៌មានពីការធ្វើដំណើរមុនមកកម្ពុជា១៤ថ្ងៃ។

ភ្ញៀវទេសចរណ៍អន្តរជាតិត្រូវធ្វើតេស្តPCRនៅមុន១ថ្ងៃនៃការចាកចេញពីតំបន់ទេសចរណ៍សុវត្ថិភាពដើម្បីបញ្ជាក់លទ្ធផលអវិជ្ជមាន មុននឹងអនុញ្ញាតឱ្យចាកចេញទៅតំបន់ទេសចរណ៍ផ្សេងទៀតឬចាកចេញពីកម្ពុជា៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ