វៀតណាម៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា តុលាការវៀតណាមបានកាត់ទោសអតីតប្រធាន ស្ថាប័នគ្រប់គ្រងទីក្រុងហាណូយរយៈពេលប្រាំបីឆ្នាំបន្ថែមទៀត ពីបទរំលោភអំណាច។ នេះបើយោងតាម ការចុះផ្សាយរបស់សារព័ត៌មានCNA ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា លោក Nguyen Duc Chung អាយុ ៥៤ ឆ្នាំ ត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទចោទប្រកាន់ពីការលួចលុយចំនួន ៣៦ពាន់លានដុង ស្មើនឹង១.៥៧លានដុល្លារអាមេរិក ពីគម្រោងវិនិយោគសាធារណៈដែលលោកធ្លាប់ជួយក្រុមហ៊ុន ដែលជាកម្មសិទ្ធិរបស់គ្រួសារលោក។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ការផ្តន្ទាទោសលើកទីពីររបស់លោក ជាផ្នែកមួយនៃការបង្ក្រាប អំពើពុករលួយ ពីសំណាក់បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច។

កាលពីឆ្នាំមុន លោក Chung ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ ពីបទក្លែងបន្លំឯកសារ រដ្ឋសម្ងាត់ និងការប្រើប្រាស់ទ្រព្យសម្បត្តិមិនត្រឹមត្រូវ ដែលបណ្តាលឱ្យខាតបង់ថវិការដ្ឋជាង៤០លានដុល្លារ។

លោក Chung ធ្លាប់ជាអតីតមេប៉ូលីសក្រុងហាណូយ បានក្លាយជាប្រធានគណៈកម្មាធិការប្រជាជន ទីក្រុងហាណូយនៅចុងឆ្នាំ ២០១៥។ ក្នុងអំឡុងពេលកាន់តំណែងរបស់លោក ទីក្រុងហាណូយ បានទទួលជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះការប្រណាំងរថយន្ត Formula 1 ដែលក្រោយមកត្រូវ បានលុបចោលដោយសារជំងឺរាតត្បាតរាតត្បាត។ការចាប់ខ្លួនរបស់លោកកាលពីឆ្នាំមុន បានកើតឡើងនៅពេលដែលគណបក្សកាន់អំណាច បានបង្កើនការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ