វៀតណាម ៖ តុលាការប្រជាជនទីក្រុងហាណូយប្រទេស វៀតណាម បានកាត់ទោសប្រហារជីវិតឪពុកចុងមួយរូប អាយុ ៣១ឆ្នាំ ពីបទ សម្លាប់កូនស្រីចុង អាយុ ៣ឆ្នាំ ខណៈម្តាយរបស់ក្មេងស្រីរងគ្រោះក៏ត្រូវបានតុលាការកាត់ទោស ឲ្យជាប់គុកមួយជីវិតផងដែរ នៅក្នុងបទល្មើសដូចគ្នានេះកាលពីថ្ងៃ ព្រហ ស្បត្តិ៍ ទី១២ ខែ វិច្ឆិកា ឆ្នាំ២០២០។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម នាថ្ងៃអាទិត្យនេះ ។ នេះបេីតាមការចេញផ្សាយពី វេបសាយ ៖ vietnamnews

 

ក្មេងស្រីរងគ្រោះ គឺជាកូនស្រីរបស់នាង Nguyễn Thị Lan Anh អាយុ២៩ឆ្នាំ  រស់នៅ ក្នុងឃុំ Phương Liên Ward, ស្រុក Đống Đa District ជាមួយនឹង អតីតស្វាមី ។ យ៉ាងណាមិញ ក្រោយលែងលះជាមួយប្តីដើមរបស់ខ្លួន ស្ត្រីរូប នេះបានផ្លាស់ទីលំនៅមករស់ជាមួយនឹងម្តាយរបស់ខ្លួននៅ ខណ្ឌ Đông Anh ដែលជាខណ្ឌស្ថិត នៅជាយក្រុងហាណូយ និង បានផ្តល់កំណើតកូនស្រី របស់នាងនាខែកញ្ញា ឆ្នាំ២០១៧ ។

 

នៅពេលកូនស្រីរបស់ខ្លួនចម្រើនវ័យបានអាយុ៣ខែ ស្ត្រីរូបនេះបានរៀប ការប្តីទី ២ មានឈ្មោះថា Nguyễn Minh Tuấn បន្ទាប់មកស្ត្រីរូបនេះនិងប្តី ក្រោយបានសម្រេចចិត្តមករស់នៅផ្ទះជួលមួយកន្លែង នៅ Phương Liên និងបានទុកកូនស្រីឲ្យរស់នៅជាមួយនឹងម្តាយរបស់នាង ។

យ៉ាងណាមិញ នៅដើមខែមីនាឆ្នាំ ២០២០ នេះ ស្រាប់តែនាង Lan Anh បាន យកកូនស្រីតូចរបស់ខ្លួនពីម្តាយមករស់នៅផ្ទះជាមួយនាងនិងប្តី ក្រោយ  នៅ Phương Liên ។ ក្រោយមកក៏មានការរាយការណ៍នាថ្ងៃទី០៩ ខែមីនា ថាក្មេងស្រីតូចមិនស្តាប់បង្គាប់ម្តាយ និងឪពុកចុងនោះទេ ដូច្នេះអ្នកទាំង ពីរក៏យកក្មេងស្រីតូចរូបនេះទៅដាក់ក្នុងអាងលាងប្លាស្ទិច ។ បន្តបន្ទាប់ មកទៀតនៅព្រឹកថ្ងៃ ទី២៩ ខែមីនាក្មេងស្រីរងគ្រោះត្រូវដាក់ទារុណកម្មជា ថ្មីដោយត្រូវបង្ខំឲ្យលុតជង្គង់ នៅអាងលាងសម្អាតដដែល ដោយគ្រាន់តែ នាងសុំនំញ៉ាំតែប៉ុណ្ណោះនៅក្នុង សវនាការប្តីប្រពន្ធនេះបានសារភាពថា ប្តី ចុងឈ្មោះ Nguyễn Minh Tuấn បានប្រើថ្នាំញៀនណាកូទិក ហើយបន្ទាប់ មកវាយក្មេងតូចពេញមួយយប់ ។ លុះនៅវេលាម៉ោងប្រមាណ៨ ព្រឹក ថ្ងៃ បន្ទាប់ក្មេងស្រីរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្រោយមានអាការៈ ពិបាកដកដង្ហើម និងគ្រុនក្តៅ ។

 

តែគួរឲ្យអនិច្ចាណាស់! ក្មេងស្រីតូចបានបាត់បង់ជីវិតមុនពេលទៅដល់ មន្ទីរពេទ្យ សាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ ដែលគ្រូពេទ្យបាននិយាយថា  ក្មេងរងគ្រោះបានទទួលរងដោយសារការដាច់សរសៃឈាមខួរក្បាល ការខូច ខួរក្បាល និងការបាក់ថ្គាម ។ចំណែក អ្នកជិតខាងដែលរស់នៅក្បែរផ្ទះល្វែង បាននិយាយថា ពួកគេបានលឺសម្រែកក្មេងស្រីស្រែកយំជានិច្ច ជាកាល ចាប់តាំងពីនាងតូចត្រូវបានយកមករស់នៅជាមួយនឹងប្តី ប្រពន្ធ នេះ ។

 

ចំណែកម្តាយរបស់ស្ត្រីជាប្រពន្ធជនល្មើស( ជីដូនរបស់ក្មេងរងគ្រោះ)បាន និយាយថា នាងក្មេងតូចត្រូវបានរំលោភបំពាន ដោយម្តាយបង្កើតរបស់ នាង ជាមួយនឹងប្តី ក្រោយរបស់នាង អស់រយៈពេល ២៤ ថ្ងៃ ហើយបាន បង្ហោះរូបភាពដែលបង្ហាញពីការរងរបួសដល់កូនតូចនៅលើបណ្តាញសង្គម ផងដែរ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ