អតីតប្រធានាធិបតីបារាំង លោក នីកូឡា សាកូហ្ស៊ី ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំពីបទប្រព្រឹត្តអំពើពុករលួយ
3 ឆ្នាំ មុន
បរទេស៖ អតីតប្រធានាធិបតីបារាំងលោក នីកូឡា សាកូហ្ស៊ី ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំពីបទប្រព្រឹត្តអំពើពុករលួយផ្នែកហិរញ្ញវត្ថុអំឡុងពេលឃោសនាបោះឆ្នោតឆ្នាំ២០១២។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNN ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។
ទាក់ទងនឹងរឿងនេះនឹងធ្វើឲ្យ លោកសាកូហ្ស៊ី ក្លាយជាប្រធានាធិបតីបារាំងដំបូងគេនៅក្នុងប្រវត្តិសាស្ត្រដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ដោយការកាត់ទោសធ្វើឡើងកាលពីខែមីនា។
យ៉ាងណាមិញ លោកសាកូហ្ស៊ី នៅតែបន្តបដិសេធថាលោកមិនមានកំហុស ដូច្នេះវាត្រូវបានគេរំពឹងថាលោកនឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចនេះ។
គួរបញ្ជាក់ផងដែរថា អតីតប្រធានាធិបតីបារាំងលោក នីកូឡា សាកូហ្ស៊ី និងក្រុមរបស់គាត់ ត្រូវបានគេរកឃើញថាមានពិរុទ្ធភាព បានបិទបាំងរឿងពុករលួយនេះ ដោយផ្អែកលើភ័ស្តុតាងជាច្រើន៕