(Reuters) ៖ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ ថាតុលាការសិង្ហបុរីបានកាត់ទោសបុរសជនជាតិអង់គ្លេសម្នាក់ឲ្យជាប់ពន្ធនាគារ រយៈពេល ០៦ សប្តាហ៍ បន្ទាប់ពីលោកបានបំពានច្បាប់ ទប់ស្កាត់ជម្ងឹកូវីដ ដោយបដិសេធមិនពាក់ម៉ាសមុខនៅទីសាធារណៈម្តងហើយ ម្តងទៀត ។
លោក Benjamin Glynn អាយុ ៤០ឆ្នាំត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទចោទប្រកាន់ចំនួនបួន ករណី ទីមួយចំពោះការខកខានមិនបានពាក់ម៉ាស់ នៅលើរថភ្លើងក្នុង ខែឧសភា ទីពីរ ការខកខានមិនបានពាក់ម៉ាស់ក្នុងការបង្ហាញខ្លួននៅតុលាការ ក្នុងខែកក្កដា ទី បី ការ បង្កឲ្យមានការរំខាន ជាសាធារណៈនិង ទីបួន ការប្រើពាក្យ គំរាមកំហែងដល់មន្ត្រីសាធារណៈ ។
លោក Glynn ត្រូវបានចៅក្រមបញ្ជូនទៅទទួលការវាយតម្លៃ ផ្នែកចិត្តសាស្ត្រ ដោយសារ តែទង្វើរ និងការនិយាយស្តីរបស់លោកនៅក្នុង តុលាការ ។
កាលពី ថ្ងៃ ពុធ លោក បាន ស្នើរសុំឲ្យតុលាការឱ្យ ទំលាក់ការចោទប្រកាន់នេះ ដែលលោកហៅ ថា “ ការ ចោទប្រកាន់ដោយខុសច្បាប់ ” ហើយស្នើរសុំឲ្យប្រគល់លិខិតឆ្លងដែនរបស់លោកវិញ ដូច្នេះលោកអាចត្រលប់ទៅប្រទេសអង់គ្លេសវិញ ដើម្បីជួបជុំជាមួយ គ្រួសាររបស់លោក នេះបើយោងតាមសារព័ត៌មាន CNA ។
ចៅក្រមដែលត្រូវបាន ដកស្រង់សម្តីបានប្រាប់លោក Glynn ថាលោកបាន “ យល់ ច្រឡំទាំងស្រុង” ក្នុងជំនឿ ដែលថាលោកត្រូវបាន លើកលែងដោយច្បាប់របស់សិង្ហបុរីស្តីពីការពាក់ម៉ាស់ ។
កាលពីថ្ងៃ ពុធ លោក Glynn បាន បង្ហាញខ្លួននៅក្នុងតុលាការ ប៉ុន្តែអ្នកព័ត៌មាន រ៉យទ័របានទាក់ទងតាមទូរស័ព្ទ និងសារ មិន ត្រូវ បានឆ្លើយតបទេ ។
ប្រទេសសឹង្ហបុរី ជាមជ្ឈមណ្ឌល ពាណិជ្ជកម្មអាស៊ី ល្បីឈ្មោះដោយសារការអនុវត្ត ច្បាប់តឹងរ៉ឹងនិងបានដាក់ពន្ធធានាគារ ហើយផាកពិន័យ បុគ្គលដែលបំពានបទបញ្ជាទប់ស្កាត់ជម្ងឺកូវីដ ១៩ ។ ជនបរទេសខ្លះ ត្រូវបាន ដកហូតប័ណ្ណការងាររបស់ពួកគេដោយសារតែពួកគេ រំលោភច្បាប់ ៕