ប្រទេសវៀតណាមនឹងផ្អាកជើងហោះហើរទៅកាន់ប្រទេសអាហ្វ្រិកចំនួន៧ជុំវិញក្តីបារម្ភ នៃវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី Omicron
វៀតណាម៖ នៅថ្ងៃពុធនេះថា ប្រទេសវៀតណាមនឹងផ្អាកជើងហោះហើរទៅកាន់ និងមកពីប្រទេសអាហ្វ្រិកចំនួន៧ ជុំវិញការព្រួយបារម្ភអំពីការរីករាលដាលនៃវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី Omicron។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានCNA នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម បានយល់ព្រមលើការផ្អាកនេះ ដោយមិនបានបញ្ជាក់ថា វិធានការនេះនឹងចូលជាធរមាននៅពេលណានោះទេ។ក្រសួងសុខាភិបាលកាលវៀតណាមពីថ្ងៃអាទិត្យបានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធផ្អាកជើងហោះហើរទាំងអស់ទៅ និងមកពីប្រទេសមួយចំនួននៅទ្វីបអាហ្វ្រិក រួមមានដូចជាប្រទេសអាហ្វ្រិកខាងត្បូង បូតស្វាណា ណាមីប៊ី ហ្ស៊ីមបាវ៉េ អេវ៉ាទីនី ឡេសូតូ និងប្រទេសម៉ូសំប៊ិក។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៤,៥០៨ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ គិតត្រឹមយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,២៥២,៥៩០នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩៩២,៣០៥២នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២៥,៤៤៨នាក់៕SP