ក្នុងឆ្នាំ២០២៣ ស្រីលង្កានឹងបញ្ចេញកញ្ចប់ថវិកាលើការជួយប្រទេសចេញពីវិបត្តិហិរញ្ញវត្ថុ និងរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួនឡើងវិញ
ស្រីលង្កា៖ រដ្ឋាភិបាលថ្មីរបស់ប្រទេសស្រីលង្កា នឹងបញ្ចេញកញ្ចប់ថវិកាសម្រាប់ឆ្នាំ ២០២៣ កាលពីថ្ងៃចន្ទ កន្លងទៅ ដោយផ្តោតលើការជម្រុញប្រាក់ចំណូល ការអនុវត្តកំណែទម្រង់ពន្ធ និងការបង្រួបបង្រួមសារពើពន្ធ ក្រោមកញ្ចប់ថវិកាសង្គ្រោះរបស់ (IMF) ដើម្បីជួយប្រទេសនេះ ឱ្យងើបឡើងវិញពីវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុត ដែលមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍ ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានYahooនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្នុងនោះផងដែររដ្ឋាភិបាលស្រីលង្កាអាចផ្តល់ថវិកា នឹងរួមបញ្ចូលវិធានការមួយចំនួន ដែលជួយដល់ប្រទេសស្រីលង្កា ក្នុងការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួនឡើងវិញ ខណៈស្រីលង្កាព្យាយាមសិក្សាបញ្ចប់លើថវិកាសង្គ្រោះចំនួន ២.៩ ពាន់លានដុល្លារអាម៉េរិក ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
ប្រទេសស្រីលង្កាជំពាក់បំណុលក្នុងទំហំទឹកប្រាក់ប្រមាណជា ៣០ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះរាប់បញ្ចូលទំាងបំណុលទ្វេភាគី និងប័ណ្ណបំណុល ។
បើយោងតាមការប៉ាន់ប្រមាណរបស់ធនាគារពិភពលោក (World Bank) បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កានឹងធ្លាក់ចុះ ៩,២% នៅឆ្នាំ ២០២២ និង ៤,២ % នៅឆ្នាំ ២០២៣ខាងមុខ ៕