អាមេរិក៖ លោកមហាសេដ្ឋី Bill Gates បានប្រកាសកាលពីថ្ងៃពុធថាបានបរិច្ចាគ ២0 ពាន់​លា​នដុល្លារដល់មូលនិធិ Bill & Melinda Gates ។នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន​CNBCនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។

សហស្ថាបនិកក្រុមហ៊ុន Microsoft ដែលជាមហាសេដ្ឋីទីបួនរបស់ពិភពលោកបា​ននិយាយ​នៅក្នុង​Twitter ផ្ទាល់ខ្លួនថា "វិបត្តិសកលដ៏ធំជាច្រើនបានកើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បាន​ធ្វើ​ឱ្យ​​មនុស្សជាច្រើនបាក់ទឹកចិត្ត និងងឿងឆ្ងល់ថាតើពិភពលោក​នឹងមានវាសនាកាន់តែ​អាក្រក់ឬយ៉ា​​​ងណា​"។

លោក Gates បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយប្រកាសពីការសន្យាថា "ខ្ញុំសង្ឃឹមថា​តាមរយៈការផ្តល់ឱ្យកាន់តែច្រើន យើងអាចកាត់បន្ថយទុក្ខលំបាកមួយចំនួន​ដែលពិភ​​ពលោ​ក​កំពុងជួបប្រទះនៅពេលនេះ ដើម្បីឱ្យមនុស្សគ្រប់រូបមាន​ឱកាសក្នុងការរស់នៅប្រ​កប​ដោយសុខភាពល្អ និងប្រកបដោយផលិតភាព"។

សូមបញ្ជា​ក់ថា ឥឡូវនេះមូលនិធិនេះគ្រោងនឹងបង្កើនការចំណាយប្រចាំឆ្នាំរបស់ខ្លួនដល់ ៩ ពាន់​លានដុល្លា​រនៅឆ្នាំ២០២៦ដែលនេះជាការកើនឡើង៥០% ជាងកម្រិតមុនការរាតត្បាត។ ការ​បរិច្ចា​កនេះបាននាំមកនូវអំណោយរបស់មូលនិធិដល់ទៅប្រហែល៧០ពាន់លានដុល្លារ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ