(អាមេរិក)៖ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនដែលខ្លួនបានចោទប្រកាន់ថា មានជាប់ ពាក់ព័ន្ធក្នុងពាណិជ្ជកម្មគីមីឥន្ធនៈ និងប្រេងរបស់អ៊ីរ៉ង់ រួមទាំងក្រុមហ៊ុនចំនួន៥ ដែលមានមូលដ្ឋាននៅ ក្នុងប្រទេសចិន ដោយដាក់សម្ពាធលើទីក្រុងតេអេរ៉ង់ ខណៈដែលខ្លួនស្វែងរកការស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។

ទីក្រុងវ៉ាស៊ីនតោនបានកំណត់គោលដៅកាន់តែខ្លាំងឡើង ចំពោះក្រុមហ៊ុនចិន ជុំវិញការនាំចេញគីមី ឥន្ធនៈរបស់អ៊ីរ៉ង់ ខណៈដែលការរំពឹងទុកនៃការស្តារឡើងវិញនូវកតិកាសញ្ញានុយក្លេអ៊ែរ កាន់ស្រពិច ស្រពិល។ ការចរចាដោយប្រយោលលើកិច្ចព្រមព្រៀងដែលត្រូ វបានគេស្គាល់ជាផ្លូវការ ថាជាផែន ការសកម្មភាពទូលំទូលាយរួម (JCPOA) បានបែកបាក់គ្នា។

បេសកកម្មអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅ ក្នុងសេចក្តី ថ្លែងការណ៍ ដាច់ដោយ ឡែកមួយថា ក្រសួងការបរទេសបា នកំណត់ក្រុមហ៊ុនដែលមានមូ លដ្ឋាននៅ ប្រទេសចិនចំនួនពីរគឺ Zhonggu Storage and Transportation Co Ltd និង ក្រុមហ៊ុន WS Shipping Co Ltd ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ