នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចូលគាល់ព្រះមហាក្សត្រស្នើសុំឱ្យរំលាយសភាដើម្បីបើកផ្លូវបោះឆ្នោតមុនកាលកំណត់
ម៉ាឡេស៊ី៖ ការបោះឆ្នោត មុនកាលកំណត់ក្នុងប្រទេសម៉ាឡេស៊ីរំពឹងទុក ថាអាចនឹងកើតមានឡើ ងនាពេលខាងមុខ ជាមួយនឹង លក្ខខណ្ឌអវិជ្ជមានជាក់ជាមិនខាន ដោយហេតុនេះហើយ ទើបកា លពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Ismail Sabri Yaakob បានលើកឡើងថា អំឡុងការចូលគាល់ព្រះ មហាក្សត្ររបស់ប្រទេសម៉ាឡេស៊ី លោកបានក្រាបបង្គំទូលថ្វាយទ្រង់សុំស្នើ កាលបរិច្ឆេទសម្រាប់ការរំលាយសភានាពេលខាងមុខ ដើម្បីបើកផ្លូវឆ្ពោះទៅរកការ បោះឆ្នោ តជាតិថ្មីបន្តទៀត ។
លោកនាយករដ្ឋមន្ត្រីរូបនេះ បានធ្វើដំណើរមកដល់វិមានជាតិ ដើម្បីចូលគាល់ព្រះមហាក្ស ត្រនៅមុ នម៉ោង ៤ រសៀល (ម៉ោង ៥ នៅកម្ពុជា) ដោយលោកបានញញឹម និងគ្រវីដៃជាសញ្ញាពីឡានរបស់ លោក ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ។ដោយឡែកអ្នកនាំពាក្យរបស់លោកនាយករដ្ឋមន្ត្រី វិញបានឱ្យ ដឹងបន្ថែមទៀតថា ជំនួបរវាងលោ កនាយករដ្ឋមន្ត្រី និងព្រះមហាក្សត្រគឺដូចជាទម្លាប់ទៅហើយដោយកា រចូលគាល់នេះ ធ្វើឡើងជារៀងរាល់សប្តាហ៍។
គួរបញ្ជាក់ដែរថា ការបោះឆ្នោតនៅប្រទេសម៉ាឡេស៊ីនឹងប្រព្រឹត្តិនៅ ខែកញ្ញា ឆ្នាំ ២០២៣ខាងមុខ ប៉ុន្តែលោក Ismail បានរងសម្ពាធពីគណបក្សបង្កើតរដ្ឋាភិបាលមួយចំនួន ក្នុងការទាមទា រឱ្យមានកា ររៀបចំការបោះឆ្នោតមុនអាណត្តិជាផ្លូវការ និងដោយសារតែការប៉ះទង្គិចគ្នាក្នុងស្ថាប័នជាដើម ៕