អាមេរិក ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំបានលើកឡើងថា ពន្ធគយដែលបានគ្រោងទុក របស់រដ្ឋបាលរបស់លោក លើការនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក នឹងត្រូវផ្អាករយៈពេល ៣០ថ្ងៃ ខណៈដែលលោក បានធានាការប្តេជ្ញាចិត្តថ្មី លើការកែលម្អសន្តិសុខព្រំដែន ពីប្រទេសជិតខាងទាំងពីរ។
ការផ្លាស់ប្តូរគោលនយោបាយនៅនាទីចុងក្រោយនេះ មិនមែនជារឿងចម្លែកទេនៅក្នុងអាណត្តិប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងបន្ទាប់ពីលោកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិកាលពីថ្ងៃសៅរ៍ ដែលដាក់ពន្ធ ២៥ ភាគរយលើការនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិក ក៏ដូចជា ១០ ភាគរយបន្ថែមលើទំនិញពីប្រទេសចិន។
កិច្ចព្រមព្រៀងរបស់លោក ត្រាំ ជាមួយ សមភាគីកាណាដា និងម៉ិកស៊ិករបស់លោក បានកើតឡើងមុនពេល ពន្ធចូលជាធរមានកាលពីថ្ងៃអង្គារ ។ ក្នុងអំឡុងពេលមួយខែ លោក ត្រាំ បានឲ្យដឹងថា លោកចង់ចរចារកិច្ចព្រមព្រៀង កាន់តែល្អជាមួយប្រទេសកាណាដា និង ម៉ិកស៊ិក ដែលលោកបានចោទប្រកាន់ថា មិនបានធ្វើគ្រប់គ្រាន់ក្នុងការ បង្ក្រាបការជួញដូរសារធាតុ fentanyl និងការធ្វើចំណាកស្រុកខុសច្បាប់។
លោកត្រាំ បាននិយាយថា គ្មានអ្វីដែលប្រទេសទាំងបី អាចធ្វើបាន ដើម្បីទប់ស្កាត់កាតព្វកិច្ចដ៏ធ្ងន់នោះទេ ហើយថែមទាំងបានបន្ទោសពួកគេ ចំពោះការខកខាន ក្នុងការអនុវត្តវិធានការគ្រប់គ្រាន់ ដើម្បីដោះស្រាយអតុល្យភាព ពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារ័ត៌មានក្យូដូជប៉ុន៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង