រុស្ស៊ី៖ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានឱ្យដឹងថា ប្រទេសរុស្ស៊ីដាក់ពង្រាយទាហានជាង១៨ម៉ឺននាក់ ទៅកាន់សមរភូមិភាគខាងកើតដ៏សំខាន់ទាំងពីរ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានCNN នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣។


លោក Serhii Cherevatyi អ្នកនាំពាក្យក្រុមភាគខាងកើតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កងទ័ពរុស្ស៊ីជាង ១៨ម៉ឺននាក់ ត្រូវបានគេ ដាក់ពង្រាយ នៅទូទាំងតំបន់ទទួលខុសត្រូវនៃកងកម្លាំងក្រុមភាគខាងកើត ដោយបន្ថែមថាមាន កងទ័ព សត្រូវច្រើនជាង១២ម៉ឺន នៅលើទិសដៅ Lyman-Kupyansk នៅពេលនេះ។


លោកបាននិយាយថាវារួមបញ្ចូល ការវាយ ប្រហារតាមអាកាស និងគ្រឿងយន្ត អង្គភាពនៃកងបម្រុងទ័ពប្រយុទ្ធ Bars កងកម្លាំងដែនដី និង ក្រុមហ៊ុនវាយប្រហារ Storm Z ថ្មីនិងមានកងទ័ពរុស្ស៊ីប្រហែល ៥ម៉ឺននាក់នៅជួរមុខតំបន់ Bakhmut ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ