ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចំៗឈ្មោះក្រុមហ៊ុនតែម្តង ក្នុងបង្កើតឡើងក្នុងប្រទេសកម្ពុជាហើយសេវាអឺធើណេតអន់ជាងគេបើធៀបនឹងក្រុមហ៊ុនអ៉ីធើណេតផ្សេងគឺ «ហូមអ៊ីធើណេត»។

ក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតក្នុង សង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និង ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាក លវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវដល់ម្ចាស់បុរីទាំងអស់ ដែលជាអ្នករកស៊ីត្រូវគិតពីសេវាអ៊ីធើណេតឡើងវិញ ។ មន្ត្រីយើងបានរស់នៅក្នុងបុរី ហើយសេវាទូរស័ព្ទខ្សោយ  សេវាអ៉ីធើណេតខ្សោយ ធ្វើការអីកើត ខ្ញុំចង់ចង្អុលបង្ហាញថាក្រុមហ៊ុនអ៉ីធើណេតដែលអន់ជាងគេនៅស្រុកខ្មែរ គឺឈ្មោះ«ហូមអ៉ីធើណេត» ដែមានសេវាអន់មហាអន់»។


សម្តេច បន្តថា សូមប្រកាសជាសាធារណៈតែម្តង ហើយឥលូវសូមក្រសួងទូរគមនាគមន៍ និងប្រៃសីយ៍ចុះមើលក្រុមហ៊ុនហ្នឹងផង។ការលើកប្រកាសនេះដោយសារខ្ញុំបានជួបមនុស្ស៣នាក់ ដែលសម្តេចទាក់ទងឬបញ្ជូនសារទៅហើយពិបាក ដោយបញ្ជូនចេញទៅ ប៉ុន្តែភាគីម្ខាងទៀតទទួលមិនបាន។

សម្តេច លើកឡើងថា ការបញ្ជូនពីម្ខាងទៀតមិនមក ដោយសារអ៉ីធើណេតវាខ្សោយ។ សូមប្រាប់ទៅម្ចាស់ឬថៅកែ «ហូមអ៉ីធើណេត» ថា បុគ្គលិករបស់ខ្លួនរឹកធំគ្មានព្រៀបដូច ដោយសារ ហៅមកមើលថាថ្ងៃនេះ ថ្ងៃនោះ។  សម្តេចក៏រំលឹកដល់ឲ្យក្រសួងប្រៃសីយ៍ឲ្យធ្វើការត្រួតពិនិត្យប្រព័ន្ធអ៉ីធើណេតឡើងវិញទាំងអស់ ដោយឲ្យគេធ្វើការទាញអ៉ីធើណេតណាអាចប្រើបាននៅតាមបុរី។ ព្រោះថានៅផ្ទះសម្តេចបាន ប្រើខ្សែសេវារហូតដល់៣ប្រព័ន្ធក្នុងនោះ២ប្រព័ន្ធប្រើប្រាស់ ហើយ១ប្រព័ន្ធទុកសារគួរ។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសចង់ជួបម្ចាស់ ឬថៅកែរ«ហូមអ៉ីធើណេត» ផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ