ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបន្តស្វាគមន៍សមាជិក-សមាជិកា របស់គណបក្សនយោបាយដទៃ ដែលមានបំណងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។

ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែនខាងលើនេះ បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាព្រឹកថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣នេះ។


នៅក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេច ស្វាគមន៍ការចូលរួមរបស់សមាជិក-សមាជិកានៃគណបក្សនយោបាយនានា មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែមានបុគ្គលម្នាក់ គឺសម្ដេចមិនទទួលយកដាច់ខាច។  

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «សមាជិក-សមាជិកាគណបក្សនានា ដែលបានផ្ដាច់ខ្លួន ហើយមកចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ខ្ញុំនៅតែបន្តស្វាគមន៍ មានតែមនុស្សម្នាក់គត់ដែលខ្ញុំអត់យក ក្រៅពីនោះខ្ញុំយកទាំងអស់ ឲ្យតែប្រកាសផ្ដាច់ខ្លួនចេញអាជ្រុលនិយមហ្នឹង គឺខ្ញុំទទួលយកទាំងអស់»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ