ចិន៖ លោករដ្ឋមន្រ្តីការបរទេសចិន បានជួបជាមួយនឹងប្រមុខដឹកនំារបបសឹកប្រទេសមីយ៉ាន់ម៉ានៅក្នុងរដ្ឋធានីណៃពិដោរ ដោយឡែកបណ្តាញផ្សព្វផ្សាយអន្តរជាតិក្រៅស្រុកវិញបានលើកឡើងថា ចាប់តំាងពីមានអំពើរដ្ឋប្រហារអស់រយៈពេលជាង២ឆ្នំាកន្លងមកនេះ អាចចាត់ថាជាពេលលើកដំបូងហើយនៃជំនួបកំរិតខ្ពស់បំផុតរវាងប្រទេសទំាងពីរពោលគឺមន្ត្រីជាន់ខ្ពស់ចិន និងនាយឧត្តមសេនីយ៍មីយ៉ាន់ម៉ា។នេះបើយោងតាមក្រុមមន្ត្រីមីយ៉ាន់ម៉ាបានថ្លែងប្រាប់បណ្តាញផ្សព្វផ្សាយក្នុងតំបន់។

ស្ថិតនៅក្នុងឱកាសនៃជំនួបនេះដែរ លោករដ្ឋមន្រ្តីការបរទេសចិន ឈិន កាង(Qin Gang) បានថ្លែងប្រាប់ដល់មេដឹកនំាយោធា លោក មីងអ៊ុងឡំាង ហើយត្រូវបានដកស្រង់សំដីយកមកចុះផ្សាយដោយក្រុមព័ត៌មានរបស់របបសឹកថា “ប្រទេសចិនឈរនៅជាមួយនឹងប្រទេសមីយ៉ាន់ម៉ានៅលើ ឆាកអន្តរជាតិ”។

ស្ថិតនៅក្នុងជំនួបនេះដែរថា លោកឈិន កាងក៏បានអះអាងប្រាប់ប្រមុខយោធាមីយ៉ាន់ម៉ាឡើងវិញថា ប្រទេសចិនគំាទ្រមីយ៉ាន់ម៉ាដើម្បីលើកកម្ពស់ចំណងមិត្តភាពជាមួយនឹងប្រទេសបង់ក្លាដេស ខណៈដែលរដ្ឋការទីក្រុងប៉េកំាងធ្លាប់បានលើកឡើងរួចមកហើយថា ខ្លួនមានឆន្ទះធ្វើការងារជាមួយនឹងប្រទេសទំាងពីរដើម្បីពង្រីកនូវកិច្ចសហប្រតិបត្តិការជាលក្ខណៈត្រីភាគី ពោលគឺ មីយ៉ាន់ម៉ា បង់ក្លាដេស ហើយនិងប្រទេសចិន។បណ្តាញផ្សព្វផ្សាយដដែលនោះបានរំលេចបន្តទៀតថា ប្រទេសមីយ៉ាន់ម៉ាបានគ្របដណ្តប់ទៅដោយអំពើហិង្សាចាប់តំាងពីមានការបណ្តេញមេដឹកនំាស៊ីវិលលោកស្រីអ៊ុងសានស៊ូជីកាលពីខែកុម្ភៈ ឆ្នំា២០២១នោះមក។


ប្រទេសចិន គឺជាសម្ព័ន្ធមិត្តដ៏សំខាន់មួយ ហើយក៏ជាអ្នកផ្គត់ផ្គង់អាវុធទៅលើរបបសឹកមីយ៉ាន់ម៉ាដែលរងការថ្កោលទោសពីសំណាក់អន្តរជាតិ ដោយហេតុថា ច្បាមយកអំណាចដោយចុងកាណុងរយៈពេលកន្លងមក។យោងតាមរបបសឹកបានឱ្យដឹងបន្ថែមទៀតថា លោកឈិនកាង ស្នាក់នៅប្រទេសមីយ៉ាន់ម៉ារហូតដល់ថ្ងៃព្រហស្បតិ៍ទើបបញ្ចប់ការស្នាក់នៅរបស់លោក។

សូមបញ្ជាក់ថា កាលពីខែកក្កដា ឆ្នំាមុន អតីតរដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាងយី ក៏បានមកបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ានេះដែរ ហើយកាលណោះលោកបានជួបជាមួយនឹងសមភាគីរបស់ខ្លួនកំរិតត្រឹមតែរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា មិនមែនជួបជាមួយនឹងប្រមុខយោធា មីងអ៊ុងឡំាងនោះទេ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ