ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំអន្ដរក្រសួង ដើម្បី​បន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រា ងព្រះរាជ ក្រឹត្យស្តីពីគោរពមងារឧកញ៉ា ក្រោមអធិបតីភាព ឯកឧត្ត​ម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង និងសមាជិកក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិ​តបទដ្ឋានគតិយុ​ត្តស​ម្រាប់កា​រ​គ្រ​ប់គ្រ​ងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូត គោរមងា រឧកញ៉ា។

 នាឱកាសនោះ លោក ប៊ុន ហុន ប្រធានក្រុមការងារអន្តរក្រសួង មានប្រសាសន៍លើកឡើងថា កិច្ចប្រ​ជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពី គោរមងារឧកញ៉ានេះបានបន្តកិច្ច​ប្រជុំជាច្រើ​ន​លើ​ករួចមហើយ ហើយនៅថ្ងៃនេះដែរ អង្គប្រជុំបានពិភាក្សា និងពិនិត្យទៅលើឯកសណ្ឋាន សញ្ញាស័ក្តិ មេដាយ បន្តោងខ្សែក និងខ្សែក្រវ៉ាត់សម្រាប់គោរមងារផ្លូវការរបស់អ្នកឧកញ្ញ៉ានៃព្រះរាជាណាចក្រ​កម្ពុជា​​។

 ជាមួយគ្នានេះ ឯកឧត្តម ប៊ុន ហុន បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ដែលបាន​ជួយជ្រោម​ជ្រែ​ង ក្នុងការរៀបចំនូវឯកសណ្ឋានគោរមងារផ្លូវការរបស់អ្នកឧកញ្ញ៉ា ព្រោះថា ព្រះរាជ្យក្រឹត្យនេះមានភា​ព​ចាំ​បាច់ចំពោះជាតិ ទី១ដើម្បីធានាបាននូវការរក្សានូវកេរ្តិ៍ឈ្មោះដល់បុគ្គលដែលជួយដល់ជាតិ ហើ​យ​ទី២ ធានានូវតម្លៃ នៃការប្រើប្រាស់មុខងារពិសេសធ្វើឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយដល់​អ្នកប្រើ​ប្រាស់ ហេតុដូចនេះហើយបានជារាជរដ្ឋាភិបាលណែនាំឱ្យមានការរៀបចំសេ​ចក្តីព្រាងព្រះរាជក្រឹត្យស្តីពី​គោរព​មងារឧកញ៉ានេះឡើង។

 

សូមជម្រាបជូនថា ព្រះរាជក្រឹត្យ ស្ដីពីគោរមងារឧកញ៉ា មានចំនួន ១០ជំពូក និង ២៦មាត្រា ហើយព្រះ​រាជក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះរូបវន្ដបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលទទួលបា​នគោរម​ងា​រ​ឧកឧញ៉ា នៅព្រះរាជាណាចក្រកម្ពុជា៕

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ