តៃវ៉ាន់ៈ កោះតៃវ៉ាន់បានដាក់ឱ្យដំណើរការនូវប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បន្ទាប់ពីទទួលបា​ន​សេ​ចក្តី​រាយ​កា​រណ៍ថា យន្តហោះយោធារបស់ចិន បានហោះហើរចូលតំបន់ការពារដែនអាកាសកោះ​តៃវ៉ាន់ក្នុងមួយរយៈពេលចុងក្រោយមកនេះប្រមាណជា ៣៧លើក។នេះបើតាមការចេញ​ផ្សាយដោយសារព័​ត៌មានAljazeera  នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។

 

ក្រសួងការពារជាតិរបស់កោះនេះ បានលើកឡើងថា ប្រព័ន្ធការពាររបស់កោះចាប់បានសញ្ញា​នៃ​ការ​ហោះហើររបស់យន្តហោះយោធារបស់ចិនប្រភេទ(J-11) និងប្រភេទយន្តហោះចំបំាង(J-16) រួម​ទំាង​យន្តហោះទម្លាក់គ្រាប់បែកប្រភេទ(H-6) ដើរដោយថាមពលបរមាណូទៀតផង។

 

តាមសេចក្តីរាយការណ៍បានឱ្យដឹងបន្ថែមទៀតថា នៅក្នុងចំណោមទំាង៣៧លើកនោះ ក៏មានយន្តហោះ​មួយចំនួ​នបានហោះចូលតំបន់ភាគខាងលិចមហាសាគរប៉ាស៊ីហ្វិកផងដែរ។​ទាក់ទិនទៅនឹងការលើកឡើ​ង​រប​ស់កោះតៃវ៉ាន់នេះដែរ ដោយឡែកក្រសួងការពារជាតិចិនឯណោះ មិនបានឆ្លើយតប​ភ្លាមៗឡើ​យចំ​ពោះ​ការស្នើសុំធ្វើអត្ថាធិប្បាយពីសំណាក់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។​

ប្រទេសចិនទើបតែបញ្ចប់នូវដំណាក់កាលទី២ នៃដំណើរល្បាតតាមដែនអាកាសរួមគ្នាជាមួ​យនឹងប្រ​ទេ​ស​រុស្ស៊ី​នៅលើលំហមហាសាគរប៉ាស៊ីហ្វិកភាគខាងលិច បន្ទាប់ពីល្បាតកាលពីប៉ុន្មា​នថ្ងៃមុននៅតំ​បន់ឈូ​ង​សមុទ្រជប៉ុន ហើយនឹងតំបន់សមុទ្រចិនភាគខាងកើតនោះរួចមក ដែលបង្កឱ្យមានក្តីកង្វល់ដល់កិ​ច្ចការសន្តិសុខជប៉ុនផងដែរ។

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ