(តៃវ៉ាន់)៖ តៃវ៉ាន់​បាន​ធ្វើ​សមយុទ្ធ​មីស៊ីល នៅ​ដែនទឹក​ភាគ​ខាងកើត​របស់​ខ្លួន ដែល​ចិន​កំពុង​បង្កើន​សកម្មភាព​យោធា​របស់ខ្លួន​។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានAPនៅថ្ងៃទី​២៨ ខែ ឧសភា ឆ្នាំ២០២២។

ប្រភពដដែលនិយាយថា មីស៊ីលត្រូវបានបាញ់ចេញពីដី កប៉ាល់ និងយន្តហោះប្រឆាំងនឹងនាវាសត្រូវ ហើយមានភាពត្រឹមត្រូវប្រហែល ៩៨ ភាគរយ។ វាក៏និយាយផងដែរថា សមយុទ្ធបាញ់មីស៊ីល Hsiung Feng II ដែលជាមីស៊ីលប្រឆាំងនាវាដែលត្រូវបានបង្កើតឡើងដោយតៃវ៉ាន់ ត្រូវបានធ្វើឡើងជាលើក ដំបូងដោយប្រើនាវាល្បាតថ្មី។

 

កងទ័ពជើងទឹករបស់តៃវ៉ាន់និយាយថា ខ្លួនបានធ្វើសមយុទ្ធក្នុងរយៈពេលជាច្រើនថ្ងៃក្នុងខែនេះ នៅ ឯមូលដ្ឋានមីស៊ីលមួយ នៅក្នុងស្រុក Pingtung ភាគខាងត្បូង និងនៅមហាសមុទ្រប៉ាស៊ីហ្វិក ភាគខា ងកើតកោះតៃវ៉ាន់។នាវាផ្ទុកយន្តហោះចិន Liaoning ត្រូវបានដាក់ពង្រាយនៅភាគខាងកើតកោះ តៃ វ៉ាន់ក្នុងខែនេះ។ យន្តហោះ​ចម្បាំង និង​យន្តហោះ​ទម្លាក់​គ្រាប់​របស់​ចិន​ក៏​ឆ្លង​កាត់​តំបន់​នេះ​ជា​ញឹក​ញាប់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ