អាល្លឺម៉ង៖ទីក្រុងប៊ែរឡាំងបានព្រមានចិនប្រឆាំងនឹងការកើនឡើងភាពតានតឹងជាមួយតៃវ៉ាន់ ហើយបានប្តេជ្ញាថានឹងជួយក្រុងតៃប៉ិក្នុងករណីមានជម្លោះជាមួយទីក្រុងប៉េកាំង រដ្ឋមន្ត្រីការបរទេសលោកស្រី Annalena Baerbock បានប្រកាស។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RTនៅថ្ងៃទី ២ ខែសីហា ឆ្នាំ២០២២។
លោកស្រី Baerbock បាននិយាយថា "យើងមិនទទួលយកនៅពេលដែលច្បាប់អន្តរជាតិត្រូវបានបំបែក ហើយប្រទេសជិតខាងធំជាងវាយប្រហារអ្នកជិតខាងដែលតូចជាង" ។
សេចក្តីថ្លែងការណ៍របស់លោកស្រី Baerbock កើតឡើងនៅពេលដែលភាពតានតឹងបានកើនឡើងរវាងសហរដ្ឋអាមេរិក និងចិន នៅពេលដែលប្រធានសភាអាមេរិក Nancy Pelosi បានទៅដល់កោះតៃវ៉ាន់កាលពីថ្ងៃអង្គារ៕SP