តៃវ៉ាន់៖ រដ្ឋាភិបាលតៃវ៉ាន់បានស្តីបន្ទោស “ការព្រងើយកណ្តើយ” របស់អង្គការសុខភាពពិភពលោក ចំពោះសិទ្ធិនៃសុខមាលភាពរបស់ប្រជាជនតៃវ៉ាន់ និងចំពោះការធ្វើសមាធិដល់ប្រទេសចិនកាលពីថ្ងៃច័ន្ទ បន្ទាប់ពីខកខានមិនបានទទួលការអញ្ជើញឱ្យចូលរួមក្នុងអង្គប្រជុំនៃសេចក្តីសម្រេចចិត្តរបស់ខ្លួន។

កោះតៃវ៉ាន់មិនត្រូវបានគេរាប់បញ្ចូលក្នុងអង្គការពិភពលោកនានាភាគច្រើន ដូចជា អង្គការសុខភាពពិភពលោក ដោយសារការជំទាស់របស់ប្រទេសចិន ដែលចាត់ទុកកោះនេះជាខេត្តមួយក្នុងចំណោមខេត្តរបស់ខ្លួន មិនមែនជាប្រទេសមួយឡើយ។

កោះតៃវ៉ាន់ មានការគាំទ្រដ៏ខ្លាំងក្លាពីមហាអំណាចលោកខាងលិច បាននឹងកំពុងជំរុញឱ្យមានសិទ្ធិចូលទៅកាន់សន្និបាតសុខភាពពិភពលោករបស់អង្គការសុខភាពពិភពលោក (WHO) ដែលបានដំណើរការកាលពីថ្ងៃច័ន្ទ ក្នុងនាមជាអ្នកសង្កេតការណ៍។


នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីក្រសួងការបរទេស លោក Joseph Wu និងរដ្ឋមន្រ្តីសុខាភិបាល លោក Chen Shih-chung រដ្ឋាភិបាលតៃវ៉ាន់បាននិយាយថា ពួកគេនឹងបន្តស្វែងរកការចូលរួម។

ជាងនេះទៅទៀត ដោយសំដៅទៅលើប្រទេសចិន ក្នុងនាមជាស្ថាប័នសុខភាពអន្តរជាតិជំនាញ អង្គការសុខភាពពិភពលោក (WHO) គួរតែបម្រើដល់សុខភាព និងសុខមាលភាពរបស់មនុស្សជាតិទាំងអស់ ហើយមិនត្រូវគិតគូរដល់ផលប្រយោជន៍នយោបាយរបស់សមាជិកណាមួយឡើយ ។

លោក Joseph Wu  ក៏បានសម្តែងការសោកស្តាយចំពោះ “លេខាធិការដ្ឋានរបស់អង្គការសុខភាពពិភពលោក បន្តការមិនយកចិត្តទុកដាក់ចំពោះសិទ្ធិសុខភាពរបស់ប្រជាជនតៃវ៉ាន់ដែលមានមនុស្សចំនួន ២៣.៥ លាននាក់” ។

ឆ្លើយតបនឹងរឿងនេះដែរ ចិននិយាយថា តៃវ៉ាន់អាចចូលរួមបាន លុះត្រាតែទទួលយកជាផ្នែកមួយនៃ «ប្រទេសចិនតែមួយ» ដែលរដ្ឋាភិបាលតៃប៉ិនឹងមិនធ្វើ ហើយមានតែទីក្រុងប៉េកាំងប៉ុណ្ណោះដែលមានសិទ្ធិនិយាយអំពីតៃវ៉ាន់នៅលើឆាកអន្តរជាតិ។

ជាងនេះទៅទៀត កោះតៃវ៉ាន់ទទូចដល់អង្គការសុខភាពពិភពលោកឱ្យរក្សាជំហរវិជ្ជាជីវៈនិងអព្យាក្រឹត បដិសេធការជ្រៀតជ្រែកផ្នែកនយោបាយរបស់ប្រទេសចិន និងអនុញ្ញាតឱ្យកោះតៃវ៉ាន់ចូលរួមកិច្ចប្រជុំយន្តការ និងសកម្មភាពរបស់អង្គការសុខភាពពិភពលោក ដើម្បីការពារសុខុមាលភាពមនុស្សជាតិនិងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺ៕ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ