ចិន៖ប្រទេសចិនបានដាក់កម្រិតពាណិជ្ជកម្មរបស់ខ្លួនជាមួយតៃវ៉ាន់ ចំពេលមានភាពតានតឹងកើនឡើងជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក Nancy Pelosi ទៅកាន់កោះដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeeraនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២។
អាជ្ញាធរពាណិជ្ជកម្ម និងគយចិនបាននិយាយកាលពីថ្ងៃពុធថា ពួកគេបានបញ្ឈប់ការនាំចេញខ្សាច់ សម្ភារៈសំខាន់ដែលប្រើប្រាស់ក្នុងការសាងសង់ និងការនាំចូលផ្លែក្រូចឆ្មារតៃវ៉ាន់ និងប្រភេទត្រីមួយចំនួន។ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិនបានប្រកាសដាច់ដោយឡែកពីគ្នាថាខ្លួននឹងហាមឃាត់ក្រុមហ៊ុន និងបុគ្គលចិនដីគោកពីការដោះស្រាយហិរញ្ញវត្ថុជាមួយមូលនិធិតៃវ៉ាន់ពីរគឺ មូលនិធិតៃវ៉ាន់សម្រាប់លទ្ធិប្រជាធិបតេយ្យ និងមូលនិធិសហប្រតិបត្តិការអន្តរជាតិ និងអភិវឌ្ឍន៍តៃវ៉ាន់។
ការប្រកាសនេះកើតឡើងនៅពេលដែលលោក Pelosi ធ្វើដំណើរទស្សនកិច្ចដ៏ល្បីមួយនៅកោះតៃវ៉ាន់ បើទោះបីជាក្រុងប៉េកាំងបានព្រមានអំពី "ផលវិបាកយ៉ាងធ្ងន់ធ្ងរ" ប្រសិនបើអ្នកនយោបាយប្រជាធិបតេយ្យជើងចាស់ធ្វើដំណើរនោះ៕SP