ទីក្រុងឡុង៖ ប្រទេសអង់គ្លេសបានប្រកាសពីករណីស្លាប់ដំបូងបង្អស់ ដោយសារតែមេរោគកូវីដ-១៩បំប្លែងថ្មីអូមីក្រុង បន្ទាប់ពីព្រមានពីរលកឆ្លងថ្មីៗជាបន្តបន្ទាប់។ អង់គ្លេសបានជំរុញឱ្យប្រជាជនចាក់វ៉ាក់សាំងដូសទីបី ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគពូជថ្មីនេះ។ បើតាមក្រុមហ៊ុនផលិតឱសថប្រឆាំងនឹងមេរោគកូវីដ-១៩ Pfizer-BioNTech កាលពីសប្តាហ៍មុនបាននិយាយថា វ៉ាក់សាំងរបស់ខ្លួននៅតែមានប្រសិទ្ធភាពទប់ទល់នឹងមេរោគបំប្លែងថ្មីមួយនេះ បើចាក់គ្រប់ចំនួនបីដូសនោះ។នេះបើតាមការចុះផ្សាយដោយសារព័ត៌មានAFPកាលពីពេលថ្មីនេះ។

ក្នុងដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលចាក់ថ្នាំនៅភាគខាងលិចទីក្រុងឡុងដ៍ នាយករដ្ឋមន្ត្រី Boris Johnson បាននិយាយថា Omicron មានប្រហែល 40 ភាគរយនៃករណីនៅក្នុងរដ្ឋធានីរបស់ចក្រភពអង់គ្លេស ហើយករណីចូលមន្ទីរពេទ្យក៏កំពុងកើនឡើង។លោកបានបង្ហាញការសោកស្តាយ ប្រាប់អ្នកយកព័ត៌មាន "គួរឱ្យសោកស្ដាយណាស់ អ្នកជំងឺម្នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ជាមួយនឹង Omicron" ។

មជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺ (ECDC) បានប្រាប់ AFP ថា "ករណីនេះវាហាក់ដូចជាការស្លាប់ដំបូងរបស់ Omicron" ។នាយកដ្ឋានសុខាភិបាលបាននិយាយថា នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ជាកន្លែងដែលការបំប្លែងវីរុសត្រូវបានកំណត់អត្តសញ្ញាណដំបូង គ្មានការស្លាប់ដែលទាក់ទងនឹងវីរសុ Omicron ដែលត្រូវបានប្រកាសជាផ្លូវការនោះទេ។

សូមបញ្ជាក់ថា ចក្រភពអង់គ្លេស ដែលជាប្រទេសមួយក្នុងចំនោមប្រទេសដែលរងគ្រោះខ្លាំងជាងគេដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ 146,000 ចាប់តាំងពីឆ្នាំមុនមក កាលពីថ្ងៃអាទិត្យប្រទេសនេះបានប្រកាសពីការកើនឡើងអត្រានៃការឆ្លងកូវីដ១៩កាន់តែច្រើនបន្ថែមទៀត៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ