នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចអនុញ្ញាតឱ្យមង្គលការមានភ្ញៀវ ២០០នាក់ដោយមិនរាប់បញ្ចូលអ្នកផ្តល់សេវានានា
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជា សម្រេចអនុញ្ញាតឱ្យមង្គលការមានភ្ញៀវ ២០០នាក់ដោយមិនរាប់បញ្ចូលអ្នកផ្តល់សេវានានា។ ការសម្រេចនេះក្នុងឱកាសសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអញ្ជើញសម្ពោធដាក់ដំណើរការ ទីស្តីការក្រសួងរៀបចំដែនដី នគ ររូបណីយកម្ម និងសំណង់ថ្មី នាព្រឹកថ្ងៃ៨ វិច្ឆិកា ឆ្នាំ២០២១នេះ។
សម្រាប់ការបិទមិនឱ្យមានពិធីមង្គលការ និងពិធីជួបជុំទាំងអស់ កាលពីពេលកន្លងទៅក្នុងន័យដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩កាន់តែខ្លាំង ក្រោយពីមានករណីផ្ទុះជំងឺកូវីដ១៩នៅក្នុងសហគមន៍ កាលពីថ្ងៃ ២០ ខែកុម្ភៈ ឆ្នាំ២០២១មកម្ល៉េះ។
គួរបញ្ជាក់ថាបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១តាមរយៈលទ្ធផលបញ្ជាក់ដោយPCR កម្ពុជាបានរកឃើញ ករណីឆ្លងជំងឺកូវីដ-១៩ថ្មី គឺមានត្រឹមតែ៧១នាក់តែប៉ុណ្ណោះ ក្នុងនោះ៥នាក់បានស្លាប់បាត់បង់ជីវិត និងជាសះស្បើយ៨០នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩សរុបទូទាំងប្រទេ សគឺ១១៩,០៩២នាក់ ជាសះស្បើយសរុប១១៥,៤៤៧នាក់ និងអ្នកស្លាប់សរុបចំនួន២,៨២ ៩នាក់៕SP