ភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផៃ្ទ បានចុះឆែកឆេរទីតាំងឃ្លាំងបញ្ចាំចំនួន ២ទីតាំង ដោយទីតាំងទី១ នៅឃ្លាំងលេខ៥ ផ្លូវ១៩២ សង្កាត់ទឹកល្អក់៣ និងទីតាំងទី២ ឃ្លាំងស្តុកធំ ផ្លូវ២០២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ការចុះឆែកឆេរនេះ បានធ្វើឡើងបន្ទាប់ពីឃាត់បានជនសង្ស័យ ដែលប្រព្រឹត្តអំពើប្លន់ ហើយបានសារភាព និងចង្អុលបង្ហាញថា បានយកទៅបញ្ចាំនៅទីតាំងខាងលើ។ ម៉ូតូនៅក្នុងឃ្លាំងទាំង២ ដែលសមត្ថកិច្ចបានដកហូតមានចំនួនជាង ៥០០គ្រឿង និងកំពុងធ្វើការត្រួតពិនិត្យលើឯកសារម៉ូតូនីមួយៗ ដើម្បីឱ្យដឹងថា ម៉ូតូណាមានឯកសារ និងមិនមានឯកសារគ្រប់គ្រាន់។ ប្រសិនបើមិនមានឯកសារ សមត្ថកិច្ចនឹងធ្វើការបែងចែកដាច់ដោយឡែក និងមានវិធានការបន្តបន្ទាប់ទៀត។


បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើឯកសារ និងដឹកជញ្ជូនម៉ូតូទាំងនោះ រួមនឹងជនសង្ស័យទាំង ៧នាក់ ដែលជាប់ពាក់ព័ន្ធក្នុងឃ្លាំងបញ្ចាំនោះ ទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ