ស្ត្រីចំណាស់ម្នាក់ត្រូវបានកម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយមន្ត្រីមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ អង្គការមេត្រីអន្តរជាតិ (AIM) អង្គការពន្លកថ្មី និង អាជ្ញាធរមូលដ្ឋាន ឃាត់ខ្លួនពាក់ព័ន្ធនឹងករណីកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ៧នាក់ឱ្យដើរសុំទាន ។

ស្ត្រីចំណាស់រូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០នៅចំណុចតាមសួនច្បារម្តុំសណ្ឋាគារសុខា ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ស្ត្រីចំណាស់រូបនេះឈ្មោះ អ៊ុ យឿន អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅនិ ងមុខរបរមិនពិតប្រាកដ ។ស្ត្រីចំណាស់រូបនេះបានសារភាពប្រាប់សមត្ថកិច្ចថា ជារៀងរាល់ព្រឹក គាត់បា ននាំក្មេងៗទៅសុំ ទាននៅតាមសួនច្បារម្តុំសណ្ឋាគារសុខា រហូតដល់ពេលល្ងាច ទើបឱ្យក្មេងៗដេ កនៅ តាមសំយាបផ្ទះប្រជាពលរដ្ឋ នៅម្ដុំជ្រោយចង្វាវិញ ។ 

ក្នុងនោះផងដែរ ក្មេងៗម្នាក់ៗក្នុង១ថ្ងៃ អាចសុំទានបានលុយ ពី២ម៉ឺនរៀល ទៅ៣ម៉ឺនរៀលដែល លុយ ទាំងនោះគាត់យ កទាំងអស់ដោយឱ្យក្មេងៗម្នាក់១,៥០០រៀលឬ ២,០០០រៀលប៉ុណ្ណោះគ្រាន់ទិញអីហូប ។ ស្រ្តីរូបនេះជាមនុស្សញៀនស្រា ថ្ងៃណាមួយដែលក្មេងៗមិនដើរ សុំទាន់ស្រ្តី នោះវ៉ៃដំទៅលើក្មេងៗនោះផងដែរ ។

ប្រតិបត្តិការបង្រ្កាបនេះ កំម្លាំងជំនាញ បានរំដោះក្មេងៗ សុំទានចំនួន ០៧នាក់ ស្រី០២នាក់ ប្រុស០៥នាក់ និងបានឃាត់ខ្លួនឈ្មោះ អ៊ុ យឿន ភេទស្រីអាយុ ៧៦ឆ្នាំ ជនជាតិខ្មែរ ជាអ្នកមើលការខុសត្រូវពួកក្មេងៗ និងយកលុយដែលបានពីការសុំទានរបស់ក្មេងៗទាំងនោះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ