អគ្គស្នងការនគរបាលជាតិ ណែនាំឱ្យសមត្ថកិច្ចអនុវត្តការណែនាំ៣ចំណុចដើម្បីធ្វើជាគំរូរល្អដល់ប្រជាពលរដ្ឋ ក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក
4 ឆ្នាំ មុន
សមត្ថកិច្ចត្រូវធ្វើជាគំរូរល្អដល់ប្រជាពលរដ្ឋ ក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក៖
១ សមត្ថកិច្ចទាំងអស់នៅពេលដែលបើកបរ ម៉ូតូ ត្រូវតែមានស្លាកលេខស្លាកលេខ ត្រូវតែពាក់មួកសុវត្ថិភាព និងមិនត្រូវ និយាយទូរស័ព្ទក្នុងពេលបើកបរ(លើកលែងតែការនិយាយទូរស័ព្ទដោយប្រើកាស)
២ ចំពោះសមត្ថកិច្ចដែលបើកបរ រថយន្តត្រូវមានស្លាកលេខ ត្រូវពាក់ខ្សែក្រវ៉ាត់ និងមិនត្រូវនិយាយទូរស័ព្ទក្នុងពេល បើកបរ (លើកលែងតែការនិយាយទូរស័ព្ទដោយប្រើកាស)
៣ ក្នុងករណីដែលសមត្ថកិច្ចបើកបរល្មើសច្បាប់ចរាចរណ៍នឹងត្រូវ ផាកពិន័យតាមច្បាប់ស្មើភាពជាមួយប្រជាពលរដ្ឋទូទៅ ៕ SP