ភ្នំពេញ ៖ ជនសង្ស័យប្រុសនិងស្រីចំនួន៧នាក់ ក្នុងនោះមានអតីតតារាកំប្លែងអ្នកនាងខ្មិបម្នាក់ផងដែរ បានកម្លាំងនគរបាលផ្នែកជំនាញគ្រឿងញៀន ខណ្ឌដូនពេញឃាត់ខ្លួន ពីបទជួញដូរគ្រឿងញៀន។

ជាក់ស្តែងស្តីពីលទ្ធផលនៃបើកកិច្ចប្រតិបត្តិការ ស្រាវជ្រាវបង្ក្រាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននោះ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៧និង០០នាទី ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ ដែលអធិការដ្ឋាន ប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្រាបករណីជួញដូរនិងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចបារចតុមុខ ផ្លូវជាតិលេខ៥ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់(ស្រី០៣)រួមមាន៖

១. ឈ្មោះ ឈួន សំណាង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅទីតាំងខាងលើ (ជួញដូរ)។

២. ឈ្មោះ ឈួន រ៉ាទី ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។

៣. ឈ្មោះ វណ្ណា វណ្ណី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរ មិនពិតប្រាកដ(ប្រើប្រាស់)។

៤. ឈ្មោះ រ៉េន សុធារី (ហៅ ខ្មិប) ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរ មិនពិតប្រាកដ(ប្រើប្រាស់)។

៥. ឈ្មោះ ប្រាក់ បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរ មិនពិតប្រាកដ(ប្រើប្រាស់)។

៦. ឈ្មោះ មុត បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរ មិនពិតប្រាដក(ប្រើប្រាស់)។

៧. ឈ្មោះ ម៉ៅ ម៉ាប់ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរ មិនពិតប្រាកដ(ប្រើប្រាស់)។

សមត្ថកិច្ចបានបន្តថា វត្ថុតាងដកហូតរួមមាន ១. ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៥កញ្ចប់, ២. ថង់ប្លាស្ទិកសម្រាប់ច្រកគ្រឿងញៀនមួយចំនួន, ៣. ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ សមត្ថកិច្ចជំនាញបញ្ជាក់ថាចំពោះមុខ កម្លាំងជំនាញខណ្ឌប៉ុស្តិ៍ កំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ