នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងនគបាលរបស់ក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនជនសង្ស័យជាប្រធានការិយាល័យប្រ ឆាំងគ្រឿងញៀនអាវុធហត្ថខេត្តតាកែវ និងបក្ខពួកម្នាក់ ទៅសាលាដំបូង ដើម្បីប្រគល់តំណាងអយ្យការបើកការស៊ើបសួរ និងចោទប្រកាន់តាមច្បាប់ ក្នុងសំណុំរឿងជនត្រូវចោទ ពាក់ពន្ធ័បទល្មើសគ្រឿងញៀនជាង ២គីឡូក្រាម ជាមួយកាំភ្លើងខ្លី២ដើម។
ករណីនេះផ្តើមចេញពីបង្ក្រាបករណីចែកចាយគ្រឿងញៀន នៅរាជធានីភ្នំពេញ ហើយសមត្ថកិច្ចបានពន្លាតសមត្ថកិច្ចដែនដី ទៅខេត្តតាកែវ ដោយដកហូតបានគ្រឿងញៀនជាង ២គីឡូក្រាម ដកហូតអាវុធខ្លី ២ដើម និងចាប់ខ្លួនប្រធានការិយាល័យ គ្រឿងញៀន នៃអាវុធហត្ថខេត្តតាកែវ ជាមួយបក្ខពួកម្នាក់ទៀត ដែលជាអ្នកប្រព្រឹត្តបទល្មើសនេះ។
ជនសង្ស័យទី១៖ ឈ្មោះ ឈុន សុមេធា តួនាទីជានាយការិយាល័យប្រឆាំងគ្រឿងញៀន នៃទីបញ្ជាការដ្ឋានកងរាជអាវុធហ ត្ថខេត្តតាកែវ ពាក់ស័ក្ដិ៤ ទី២៖ ឈ្មោះ កេន ចាន់រី ក្រោយឃាត់ខ្លួនដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ដែលបានពន្លាតដែនដី ដោយសហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ ។
ប្រតិបត្តិការនេះធ្វើនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចច្រមុះជ្រួកស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងនោះ ភា្លមៗកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានដកហូតបានគ្រឿងញៀនជាង ២គីឡូក្រាម ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យទាំងពីររូបខាងលើ៕SP