ជនសង្ស័យដែលបានសម្លាប់ស្ត្រីម្នាក់ជាម្តាយបង្កើត នៅវេលាម៉ោង ៧:១៥នាទីព្រឹកថ្ងៃនេះ ត្រូវបានសម្ថកិច្ចធ្វើការឃាត់ខ្លួនបានហើយ។
គួររំលឹកថា ករណីដ៏សាហាវឃោឃៅមួយនេះបានកើតឡើង ដោយកូនប្រុសបង្កើត បានសម្លាប់ម្តាយដោយបានកាត់ក្បាលដាច់ យ៉ាងព្រៃផ្សៃជាទីបំផុត បង្កការភ្ញាក់ផ្អើលនាវេលាម៉ោងប្រមាណ៧ព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចខាងកើតពេទ្យមូលមិត្ត ស្ថិតក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឱ្យដឹងថាជនសង្ស័យ បម្រុងមកចងកសម្លាប់ខ្លួនតែត្រូវសមត្ថកិច្ចទៅដល់ទាន់ ។
បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យជាម្ចាស់ករណី ដេីម្បីបន្តនីតិវិធី ៕SP