អាងហែលទឹកអូឡាំពិក នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ល្ងាចនេះ ដែលចំណាយការសាងសង់អស់ជិត ៣លានដុល្លារ
អាងហែលទឹកស្ដង់ដារអន្ដរជាតិ នៃពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នេះហើយ ក្រោយបញ្ចប់ការសាងសង់ និងជួសជុល កាលពីខែមេសាកន្លងទៅ ដោយចំណាយថវិកាអស់ប្រមាណជិត ៣លានដុល្លារ។ចំពោះពិធីសម្ពោធខាងលើនឹងធ្វើឡើងក្រោមអធិបតីភាពលោក ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍(SEA Games) លើកទី៣២ ឆ្នាំ២០២៣ ឬហៅកាត់ថា CAMSOC ក៏ដូចជាតំណាងក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិផងដែរ។
លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ធ្លាប់បញ្ជាក់ថា អាងហែលទឹកពហុកីឡដ្ឋានជាតិនេះ មានអាងសម្រាប់ហែលទំហំ ២៥ម៉ែត្រ X ៥០ម៉ែត្រ ស្មើនឹង ១០ខ្សែបន្ទាត់ និងអាងលោតទឹក១ ខ្នាត ២០ម៉ែត្រ X ២៥ម៉ែត្រ។ លើសពីនេះ នៅមានការរិយាល័យធ្វើការ គ្រឿងបរិក្ខាបច្ចេកទេស កន្លែងស្នាក់នៅ និងហ្វឹកហាត់សាច់ដុំ ពិសេសបំពាក់កៅអីជាង ១,៦០០កៅអី ដែលចំណាយសរុបជិត ៣លានដុល្លារ៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ