ភ្នំពេញ ៖ បុរសជាជនជាតិកូរ៉េម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ចាប់ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីព្យាយាមរត់ចូលក្បួនVIP របស់ថ្នាក់ដឹកនាំប្រទេសកូរ៉េ ដែលទើបមកដល់ប្រទេសកម្ពុជា នារសៀលថ្ងៃទី១១ ខែវិច្ឆិកា នេះ ដើម្បីចូលរួមប្រជុំកំពូលអាស៊ាន។

ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១៣និ២០នាទី នៅគោលដៅផ្លូវសហពន្ឋរុស្ស៊ី ចំណុចដេប៉ូសាំង CALTEX (គល់ស្ពានអាកាសផ្សាដីហុយខាងលិច) ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ បច្ចុប្បន្ន បានបញ្ជូនទៅសួរនាំនៅអធិការនគរបាលខណ្ឌសែនសុខ។

សូមរំលឹកថា កិច្ចប្រជុំកំពូល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើឡើងចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ មានព្រឹត្តិការណ៍ដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា លើកទី១៧ ផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ