អាមេរិក៖ អភិបាលក្រុងបាននិយាយថា ទីក្រុង Perryton នៃរដ្ឋ Texas Panhandle ត្រូវបាន​វាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ដោយព្យុះកំបុតត្បូង ដែលបណ្តាលឱ្យមានអ្នកស្លាប់ ខណៈដែ​លក្រុមសង្គ្រោះបន្ទាន់បានស្វែងរកអ្នកនៅរស់រានមានជីវិត។

អភិបាលក្រុង លោក Kerry Symons បាននិយាយតាមទូរស័ព្ទថា "វាអាក្រក់ វាអាក្រក់ខ្លាំងណាស់ វាមិនគួរវាយប្រហារនៅកន្លែងដែលងាយរងគ្រោះបែបនេះទេ" ដោយបន្ថែមថា មកដល់ពេលនេះ​លោកមិនទាន់អាចនិយាយបានទេថា តើមានមនុស្សប៉ុន្មាននាក់បានស្លាប់រហូតដល់ព្រឹកថ្ងៃសុក្រ។

 

ប្រធានផ្នែកពន្លត់អគ្គីភ័យ Perryton លោក Paul Dutcher បានរាយការណ៍ថា យ៉ាងហោ​ចណាស់​មនុស្ស ៣ នាក់ ត្រូវបានសម្លាប់។ជាមួយគ្នានេះ មន្ទីរពេទ្យ ក្នុងទីក្រុង Perryton ដែលជាទីប្រជុំជនដែ​លមា​នមនុស្ស ៨.០០០ នាក់ នៅមិនទាន់ទទួលបានរបាយការណ៍ពីចំនួនអ្នកស្លាប់នៅឡើយទេ ប៉ុន្តែ​មានមនុស្សមួយចំនួនដែលមានរបួសដោយគំរាមកំហែងដល់អាយុជីវិតរបស់ពួកគេ ត្រូវបានផ្ទេរទៅមជ្ឈ​មណ្ឌលវេជ្ជសាស្ត្រធំជាងនៅ Amarillo នេះបើយោងតាមការអោយដឹងពី លោកស្រី Debbie Beck ប្រធានផ្នែកហិរញ្ញវត្ថុរបស់មន្ទីរពេទ្យនិយាយប្រាប់តាមទូរស័ព្ទ។

 

ក្នុងនោះផងដែរ យ៉ាងហោចណាស់ផ្ទះសណ្តោងចំនួន ៣០ ខ្នង ត្រូវបានខូចខាត ឬបំផ្លាញនៅក្នុង​ទីក្រុ​ង Perryton ហើយអ្នកពន្លត់អគ្គីភ័យកំពុងបន្តជួយសង្គ្រោះជនរងគ្រោះនៅម៉ោង ៦ ល្ងាច។ គេក៏បាន​និយាយដែរថា ទីក្រុងនេះប្រហែលជាត្រូវបានវាយប្រហារដោយខ្យល់ព្យុះកំបុតត្បូងចំនួន៣៕NR

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ