រុស្ស៊ី៖ មន្ត្រីនៃប្រទេសទាំងពីរបាននិយាយថា ទីក្រុងមូស្គូ និងទីក្រុង Kyiv បានអនុវត្តការផ្លាស់ប្តូរអ្នកទោសដ៏ធំបំផុតមួយនៃសង្រ្គាមរហូតមកដល់ពេលនេះ ដោយបានផ្លាស់ប្តូរអ្នកជាប់ឃុំសរុបចំនួន ២១៨ នាក់ រួមទាំងស្ត្រីអ៊ុយក្រែនចំនួន១០៨ នាក់ផងដែរ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBCនៅថ្ងៃទី១៨ខែតុលា ឆ្នាំ២០២២។

លោក Andriy Yermak ប្រធានបុគ្គលិករបស់ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា មានជនស៊ីវិល ១២នាក់ក្នុងចំណោមស្ត្រីដែលត្រូវបានដោះលែងកាលពីថ្ងៃចន្ទ។ លោកYermak ឱ្យដឹងថា យើងបានដោះលែងស្ត្រី ១០៨ នាក់ពីការជាប់ឃុំឃាំងវាជាការដោះដូរស្ត្រីទាំងអស់ដំបូងគេ»។

គាត់បានបន្ថែមទៀតថា ស្ត្រីចំនួន៣៧នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីកងកម្លាំងរុស្ស៊ីដណ្តើមបានតំបន់  Azovstal នៅទីក្រុង Mariupol កាលពីខែឧសភា។

ក្រុងMariupol ដែលជាទីក្រុងកំពង់ផែនៅលើសមុទ្រ Azov ភាគអាគ្នេយ៍អ៊ុយក្រែន ទប់ទល់នឹងការទម្លាក់គ្រាប់បែកជាច្រើនសប្តាហ៍របស់រុស្ស៊ី។ លោកYermak បាននិយាយថា "អ៊ុយក្រែនមិនបោះបង់ចោលនរណាម្នាក់ទេ" មនុស្សមួយចំនួនដែលបានដោះដូរគឺជាម្តាយនិងកូនស្រី ។

ក្នុងនោះ ការិយាល័យកណ្តាលសម្របសម្រួលសម្រាប់ការព្យាបាលអ្នកទោសសង្គ្រាមបាននិយាយថាស្ត្រីចំណាស់ជាងគេមានអាយុ៦២ ឆ្នាំខណៈដែលក្មេងជាងគេមានអាយុ ២១ ឆ្នាំ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ