អាមេរិក៖បន្ទាប់ពីលេចចេញផែនការធ្វើទស្សនកិច្ចនៅតៃវ៉ាន់ពីសំណាក់ លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានស ភាតំណាងអាម៉េរិក រដ្ឋាភិបាលចិន បានប្រតិកម្មយ៉ាងខ្លាំង និងព្រមានចាត់វិធានការឱ្យបានខ្លាំងក្លាថែ មទៀត។ យ៉ាងណាមិញ ក្នុងសេចក្តីប្រកាសជាផ្លូវការ លោកស្រី ផេឡូស៊ី នឹងធ្វើទស្សនកិច្ចមក តំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយចាប់ផ្តើមពីថ្ងៃទី១ ខែសីហា ដោយគ្មានតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃទី ១ ខែសីហា ឆ្នាំ២០២២។

 

លោកស្រី ណាន់ស៊ី ផេឡូស៊ី នឹងដឹកនាសភាមកអាស៊ី-ប៉ាស៊ីហ្វិក ក្នុងនោះមានសិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុន»។ ការិយាល័យរបស់លោកស្រីបានបញ្ជាក់បែបនេះ ដោយបន្តថា លោកស្រីអាចធ្វើទស្សនកិច្ចនៅប្រទេសចំនួន ៣ទៀត។ យ៉ាងណាមិញ ការិយាល័យរបស់ប្រធានសភាតំណាង មិនបានបញ្ជាក់ឈ្មោះប្រទេសទាំងបីនោះឡើយ។ 

ជាមួយគ្នានេះ ទស្សនកិច្ចនេះ នឹងបង្ហាញពីការប្តេជ្ញាដ៏ខ្លាំងរបស់អាម៉េរិក ចំពោះសម្ព័ន្ធមិត្ត និងមិត្តនៅក្នុងតំបន់។ លោកស្រី ផេឡូស៊ី បានអះអាងថា ក្នុងដំណើរនោះ លោកស្រីនឹងលើកយកបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទប់ស្កាត់ជំងឺកូវីដ-១៩ បម្រែបម្រួលអាកាសធាតុ និងសិទ្ធិមនុស្សជាដើម៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ