មនុស្សយ៉ាងហោចណាស់ ៣ នាក់បានស្លាប់នៅក្នុងការវាយប្រហាររបស់ យោធាមីយ៉ាន់ម៉ាទៅលើអណ្តូងរ៉ែមួយកន្លែង
មីយ៉ាន់ម៉ា៖ មេបញ្ជាការ KNU បានប្រាប់កាសែត AFP ថា យោធាបានវាយប្រហារតាមអាកាសទៅលើអណ្តូងរ៉ែ Thabyu antimony ដែលគ្រប់គ្រងដោយ KNU ដែលបានសម្លាប់មនុស្ស៣នាក់ របួស ៤នាក់ និងបាត់ខ្លួនយ៉ាងហោចណាស់៨ នាក់។
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថាអ្នកបាត់បង់ជីវិតម្នាក់ក្នុងចំណោមនោះគឺជាជនជាតិចិន និងម្នាក់ទៀតបានរងបួស។ មេបញ្ជាការ KNU បន្តទៀតថា ជនជាតិចិន ២០០ នាក់បានចូលរួមក្នុងប្រតិបត្តិការនៅអណ្តូងរ៉ែ Thabyu។
ទន្ទឹងនឹងនោះរបបយោធា បានអះអាងថាខ្លួនបានអនុវត្តប្រតិបត្តិការលើអណ្តូងរ៉ែ ដោយមិនបានបញ្ជាក់ថា នេះជាអ្វីនោះទេ។ បន្ថែមពីនេះ KNU កំពុងអនុវត្តសកម្មភាពវិទ្ធង្សនាដោយខុសច្បាប់លើប្រតិបត្តិការអណ្តូងរ៉ែ។
ជុំវិញបញ្ហានេះក្រុមអ្នកវិភាគ លើកទ្បើងថាតំបន់ជាច្រើននៅតាមបណ្តោយព្រំដែនភាគខាងកើតដែលគ្មានច្បាប់របស់ប្រទេសភូមាមានភាពស្រពិចស្រពិលជាមួយនឹងការវិនិយោគរបស់ចិន រួមទាំងកាស៊ីណូ អណ្តូងរ៉ែ និងការកាប់ឈើជាដើម។ អ្នកនាំពាក្យរបបយោធាលោក Zaw Min Tun បានឆ្លើយតបទៅនឹងសំណួរស្តីពីការវាយប្រហារលើអណ្តូងរ៉ែថា "យើងបានឃើញព័ត៌មានថាជនបរទេសមួយចំនួនត្រូវបានសម្លាប់" ៕