រុស្ស៊ី ៖យ៉ាងហោចណាស់មនុស្ស១៦នាក់បានស្លាប់ និង ៣នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីរថយន្តដឹកទំនិញបានបុកជាមួយរថយន្តមីនីបឺសប្រចាំការនៅតំបន់ Ulyanovsk នៃប្រទេសរុស្ស៊ី។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeera នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។

ក្រសួងមហាផ្ទៃរបស់ Ulyanovsk បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា "យោងតាមទិន្នន័យបឋម អ្នកបើកបររថយន្តដឹកទំនិញធុនធ្ងន់មិនបានបន្ថយល្បឿន ហើយបានបុករថយន្តមីនីបឺស"។ការបំពានលើបទប្បញ្ញត្តិសុវត្ថិភាពផ្លូវថ្នល់គឺជារឿងធម្មតានៅក្នុងប្រទេសរុស្ស៊ី ដែលគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវជាច្រើនបានកើតឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

កាលពីខែមករា មនុស្សប្រាំនាក់បានស្លាប់ និង២១ នាក់បានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងក្នុងតំបន់ Ryazan ចម្ងាយ ២៧០ គីឡូម៉ែត្រ  ភាគខាងត្បូងនៃទីក្រុងម៉ូស្គូ។

គួររំលឹកផងដែរថា កាលពីខែធ្នូ ឆ្នាំ ២០១៩ រថយន្តក្រុងមួយដែលមានអ្នកដំណើរ ៤០ នាក់នៅលើនោះបានធ្លាក់ចូលទៅក្នុងទន្លេទឹកកកក្នុងតំបន់ Zabaikalsk នៃស៊ីបេរី ដោយបានសម្លាប់មនុស្ស ១៩ នាក់ និង ២១នាក់រងរបួស៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ