រុស្ស៊ី៖កូនស្រីរបស់អ្នកនិយមជ្រុលនិយមរុស្ស៊ីម្នាក់ដែលគេជឿថាមានឥទ្ធិពលខ្លាំងលើលោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេសម្លាប់ក្នុងការបំផ្ទុះរថយន្តនៅជាយក្រុងមូស្គូ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើន។នេះបើតាមការចេញផ្សាយដោយសារសារព័ត៌មានBBCនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២។

កញ្ញា Darya Dugin កូនស្រីរបស់អ្នកអត្ថាធិប្បាយនយោបាយរុស្ស៊ី Alexander Dugin ដែលត្រូវបានគេហៅថា "ដៃស្តាំ និងជំនិតពូទីន" បានស្លាប់នៅពេលដែលរថយន្ត Toyota Land Cruiser ដែលនាង កំពុងបើកបរត្រូវបានបំបែកដោយការផ្ទុះ ចម្ងាយប្រហែល ២០គីឡូម៉ែត្រភាគខាងលិចនៃរដ្ឋធានីនៅម៉ោងប្រហែល៩ជាង យប់ម៉ោងក្នុងស្រុក។

ការបំផ្ទុះនេះបានកើតឡើងនៅជិតភូមិ Bolshiye Vyazemy  សាក្សីបាននិយាយថារថយន្តខូចខាតទាំង ស្រុងកំទេចកំទីខ្ទាតពេញផ្លូវខណៈរថយន្តត្រូវបានឆាបឆេះយ៉ាងសន្ធោសន្ធៅមុនពេលទៅបុករបងផ្ទះ ។

លោក Alexander Dugin បានឱ្យដឹងថា “នេះជាយានជំនិះរបស់ខ្លួនតែកូនស្រី Darya បានបើកយកចទៅ ខណៈពេលដែល Alexander បានទៅតាមផ្លូវផ្សេង។ នៅទីតាំងងនៃសោកនាដកម្មនេះ លោកAlexander គិតថា ជនល្មើសមានគោលដៅ" មកលើរូបលោក មិនមែនកូនស្រីលោកនោះទេ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ